**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម សួស ប្រាថ្នា បង្ហាញអំពីប្រវត្តិនៃការកកើត និងស្នាដៃសំខាន់ៗរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកបង្ហាញអំពីប្រវត្តិនៃការកកើត និងស្នាដៃសំខាន់ៗរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។

ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃត្រូវបានរៀបចំនិងបង្កើតឡើងនៅឆ្នាំ១៩៩៣(អនុក្រឹត្យលេខ១៦ អនក្រ.​បក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣) ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាលក៏ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៣ផងដែរ ដែលមាននាយកដ្ឋានចំណុះចំនួន៤ គឺ ១). នាយកដ្ឋានរដ្ឋបាល​ទូទៅ ២). នាយកដ្ឋានកិច្ចការនយោបាយ ៣). នាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង៤). នាយកដ្ឋានពន្ធនាគារ ព្រមទាំងមាននាយកដ្ឋានចំនួន៧ផ្សេងទៀត ដែលស្ថិតក្រោមឱវាទរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ ១).នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២). នាយកដ្ឋានវិទ្យុទាក់ទង ៣).នាយកដ្ឋានបំភ័ន្តអក្ខរៈ ៤).នាយកដ្ឋានផ្សព្វផ្សាយអប់រំ ៥). នាយកដ្ឋាននីតិកម្ម ៦). នាយកដ្ឋានសុខាភិបាល និង៧). នាយកដ្ឋានស្ថាបនា។

ឯកឧត្ដមបញ្ជាក់ថា ចាប់តាំងពីការបង្កើតក្នុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានរដ្ឋបាលមានប្រវត្តិកែសម្រួលរចនាសម្ព័ន្ធជាបន្តបន្ទាប់ចំនួន៨លើក ដូចខាងក្រោម៖
-លើកទី១៖ នៅឆ្នាំ២០០១ បានបង្កើតនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
-លើកទី២៖ នៅឆ្នាំ២០០២ បានបង្កើតលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល
-លើកទី៣៖នៅឆ្នាំ២០០៦ បានប្តូរឈ្មោះពីអគ្គនាយកដ្ឋានរដ្ឋបាល​ មកជាអគ្គ-នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ព្រមទាំងផ្ទេរនាយកដ្ឋានពន្ធនាគារបង្កើតទៅជាអគ្គនាយកដ្ឋាន​ពន្ធនាគារ
-លើកទី៤៖ នៅឆ្នាំ២០០៧ បានផ្ទេរនាយកដ្ឋានមួយចំនួនដែលស្ថិតក្រោម​រចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គនាយដ្ឋានរដ្ឋបាល បង្កើតទៅជាអគ្គនាយក-ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
-លើកទី៥៖ នៅឆ្នាំ២០១៣ បានផ្ទេរការងារសញ្ជាតិ ស្ថិតិ និងអត្រានុកូល​ដ្ឋា​នពីអគ្គនាយកដ្ឋានរដ្ឋបាល ទៅឳ្យស្ថិតក្រោមអគ្គនាយកដ្ឋានអត្ត-សញ្ញាណកម្មដែលជាអង្គភាពបង្កើតថ្មី
-លើកទី៦៖ នៅឆ្នាំ២០១៤ បានបង្កើតនាយកដ្ឋានថ្មីចំនួន០២គឺ នាយកដ្ឋា​​ន​​​បណ្តុះបណ្តាល (បំបែកចេញពីនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ) និងនាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងកែសម្រួលដំឡើងលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល ទៅជានាយកដ្ឋានរដ្ឋបាលសរុប
-លើកទី៧៖នៅឆ្នាំ២០២១ បានផ្ទេរនាយកដ្ឋា​​ន​​​បណ្តុះបណ្តាលឳ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានដែលត្រូវបានដំឡើងឋានៈស្មើនឹងអគ្គនាយកដ្ឋាន និងកែសម្រួលរចនាសម្ព័ន្ធថ្មី
-លើកទី៨៖ នៅឆ្នាំ២០២៣ នាយកដ្ឋានបុគ្គលិកត្រូវបានផ្ទេរទៅឳ្យស្ថិតក្រោមរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដែលជាអង្គភាពទើបបង្កើតថ្មី។

ឯកឧត្ដមអគ្គនាយកបន្ថែមថា ផ្អែកតាមការវិវត្តន៍ប្រែប្រួលនៃរចនាសម្ព័ន្ធ នាពេលបច្ចុប្បន្នអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មាននាយកដ្ឋាន​ចំណុះចំនួន ៥ គឺ៖ ១.នាយកដ្ឋានរដ្ឋបាល សរុប, ២.នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត, ៣.នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់, ៤.នាយកដ្ឋានមុខងារ និងធនធាន, ៥.នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ។

ឯកឧត្ដមបន្តទៀតថា ជារួម អគ្គនាយកដ្ឋានរដ្ឋបាល ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ មាន​តួនាទីក្នុងការតាមដាន ត្រួតពិនិត្យ និងគាំទ្រដល់ការអនុវត្តគោល​នយោបាយ​កំណែទម្រង់​វិមជ្ឈការនិងវិសហមជ្ឈការ ការអនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលដែនដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង​បន្ត​រួម​ចំណែកអនុវត្ត​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល​ទី១របស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង និងស្អាតស្អំ ដើម្បីធានា និរន្តរភាពនៃដំណើរការរដ្ឋបាលសាធារណៈ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្ដមអគ្គនាយកគូសបញ្ជាក់ថា ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាល បានសម្រេចបាននូវស្នាដៃធំៗជាច្រើនលើកិច្ចការគ្រប់គ្រងរដ្ឋបាលដែនដី រួមមាន៖

-បានការរៀបចំច្បាប់ និងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រួមនឹងលិខិតបទដ្ឋាននានាសម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
-បានសហការ សម្របសម្រួលរៀបចំបែបបទ និងនីតិវិធីប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥អាណត្តិ(ឆ្នាំ២០០២ ឆ្នាំ២០០៧ ឆ្នាំ២០១២ ឆ្នាំ២០១៧ និងឆ្នាំ២០២២​ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចំនួន៤អាណត្តិ(ឆ្នាំ២០០៩ ឆ្នាំ២០១៤ ឆ្នាំ២០១៩ និងឆ្នាំ២០២៤)
-បានសហការ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការកែសម្រួលឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដោយបានធ្វើសមារណកម្មមន្ទីរសុខាភិបាលមកក្នុងរចនាសម្ព័ន្ធចំណុះរដ្ឋបាលរាជធានី ខេត្ត និងការធ្វើសមាហរណ កម្ម ការិយាល័យជំនាញមកក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍រដ្ឋបាលឯកភាព
-បានសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផ្ទេរមុខងារតាមវិស័យនានាទៅរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីអនុវត្តមុខងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
-បានរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

-បានសម្របសម្រួលការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិ ការចងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយបណ្ដារដ្ឋធានី ខេត្ត ក្រុង នៃប្រទេសជាមិត្ត និងកិច្ចការគ្រប់គ្រងច្រកទ្វារព្រំដែន
-បានគាំទ្រ និងអនុ្តរាគមន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគម្រោងអភិវឌ្ឍរាជធានី ខេត្ត គម្រោងមូលនិធិក្រុង ស្រុក និងគម្រោងមូលនិធិឃុំ សង្កាត់ គម្រោងសេវាសង្គម និងការតាមដាន ត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យមានការចូលរួមទទួលខុសត្រូវ និងភាពម្ចាស់ការរបស់​រដ្ឋបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រង ការចាត់ចែង ការផ្ដេល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប​ប្រឈមនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕    

អត្ថបទដែលជាប់ទាក់ទង