**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម សួស ប្រាថ្នា៖ ឆមាសទី១ ឆ្នាំនេះ ការិយាល័យពលរដ្ឋរាជធានី ខេត្ត បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីពលរដ្ឋ ៨១១ករណី

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋមានចំនួន៨១១ ករណី ក្នុងនោះពាក្យបណ្តឹងក្នុងសមត្ថកិច្ច ចំនួន២២២ករណី​ (ដោយដោះស្រាយបញ្ចប់បានចំនួន១២៨ករណី និងកំពុងដោះស្រាយចំនួន ៩៤ករណី) បណ្ដឹងក្រៅសមត្ថកិច្ច មានចំនួន២១០ករណី និងព័ត៌មានផ្សេងៗ មានចំនួន ៣៧៩ករណី។

ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍បន្ថែមថា ចំណែកឯការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋមានចំនួន១២.៩៣៨ ករណី ក្នុងនោះពាក្យបណ្តឹងក្នុងសមត្ថកិច្ច ចំនួន២៥៥ករណី (ដោយបានដោះស្រាយបញ្ចប់បានចំនួន១១៨ករណី និងកំពុងដោះស្រាយចំនួន១០៧ករណី) បណ្ដឹងក្រៅសមត្ថកិច្ច មានចំនួន១២២ករណី និងព័ត៌មានផ្សេងៗ មានចំនួន ១២.៥៩១ករណី។

ឯកឧត្ដមលើកឡើងថា ទន្ទឹមនេះ ដើម្បីចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាមការវិវត្តន៍រីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងក្នុងសង្គមជាតិ អគ្គ-នាយកដ្ឋានរដ្ឋបាល បានសហការជាមួយដៃគូអភិវឌ្ឍ និងក្រុមហ៊ុនឯកជន ដើម្បីគាំទ្ររៀបចំ និងធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

-បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
-បានដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក័យបត្រ (Payment Hub) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើការបង់ប្រាក់កម្រៃសេវាតាមប្រព័ន្ធធនាគារដៃគូរ
-បានរៀបចំកម្មវិធីទូរសព្ទដៃ (Mobile App) ដែលមានឈ្មោះថា យន្តការច្រកចេញ ចូលតែមួយ OWSM-CAMBODIA ដែលកម្មវិធីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចតាមដានចរន្តឯកសារស្នើសុំសេវា និងអាចពិនិត្យមើលព័ត៌មានផ្សេងៗនៃការផ្តល់សេវារដ្ឋបាល

-បានធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ស្ថាប័ននានា រួមមាន ប្រព័ន្ធផ្តល់សេវាបណ្ណព្រំដែន និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (NRMIS)
-បានដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយា-​ល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ១០០ក្រុង ស្រុក ខណ្ឌ គោលដៅ (គ្រោងនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងឆ្នាំ២០២៤នេះ)
-កំពុងអនុវត្តសាកល្បងលើការស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយចំនួន១២គោលដៅ លើវិស័យជំនាញចំនួន៤ រួមមាន៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងវិស័យទេសចរណ៍ និងវិស័យ វប្បធម៌ និងវិចិត្រសិល្បៈ ដែលមានសេវាសរុបចំនួន១១៧

-កំពុងរៀបចំអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងគ្រោងដាក់ឱ្យអនុវត្តសាកល្បងនៅខែមិថុនា ឆ្នាំ២០២៤
-ដោយឡែក ចំពោះយន្តការការិយាល័យប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃក៏បានដាក់ឱ្យ អនុវត្តជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជពលរដ្ឋ ក្រុង ស្រុក ខណ្ឌ និងបានរៀបចំកម្មវិធីទូរសព្ទ «មតិយើង» ដើម្បីទទួលពាក្យ បណ្តឹងតាមរយៈ ប្រព័ន្ធអនឡាញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង