**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម សួស ប្រាថ្នា លើកឡើងពីការងារបង្កើត កែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងពីការងារបង្កើត កែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមាន៖ រាជធានីចំនួន ០១ ខេត្តចំនួន ២៤ ខណ្ឌចំនួន ១៤ ក្រុង​ចំនួន ៣២ ស្រុកចំនួន ១៦៣ សង្កាត់ចំនួន ២៦៩ ឃុំចំនួន ១.៣៨៣ និងភូមិចំនួន ១៤.៥៨០ ​(ភូមិបង្កើតថ្មីចំនួន ០៣)។

ឯកឧត្ដមបន្ថែមថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ដោយផ្អែកលើស្ថានភាពភូមិសាស្ត្រនិងប្រជាសាស្ត្រ ក៏ដូចជាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន អគ្គនាយក​ដ្ឋានរដ្ឋបាល បានចុះសិក្សា និងលើកយោបល់ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីលើកសំណើទៅរាជរដ្ឋាភិបាល សម្រេចកែសម្រួលព្រំប្រទល់ រដ្ឋបាលរវាងសង្កាត់ព្រែកអំពិលជាមួយសង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល, បានបង្កើតក្រុងថ្មីចំនួន០១ ចំណុះរដ្ឋបាលខេត្តសៀមរាប, និងការបង្កើតភូមិថ្មីចំនួន០៣ ចំណុះ រដ្ឋបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្ដមអគ្គនាយកបន្តទៀតថា ក្រុង និងភូមិដែលបានបង្កើតថ្មីនេះ ត្រូវបានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង​ផ្អែកតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដើម្បីដំណើរការការងារ​ក្នុងការ ផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ ទន្ទឹមនេះ បានចុះសិក្សាស្រាវជ្រាវ ស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត សក្តានុពល សេដ្ឋកិច្ច សង្គមលើសំណើសុំបង្កើតក្រុងកំពង់សោម ចំណុះខេត្តព្រះសីហនុ ដើម្បីមានមូលដ្ឋានធ្វើរបាយការណ៍គោរពស្នើសុំគោលការណ៍ពិនិត្យ សម្រេចពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្ដមគូសបញ្ជាក់ថា ចំពោះការងារអន្តរាគមន៍ និងការដោះស្រាយ វិវាទដីធ្លី ក្នុងរយៈពេល៦ខែកន្លងមកនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានទទួលសំណើជាលាយលក្ខណ៍អក្សរ ពីប្រជាពលរដ្ឋស្នើសុំជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី ស្នើសុំចុះវាស់វែង កាត់ឆ្វៀលដី ដើម្បីចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិ ផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិ និងប្តឹងអាជ្ញាធរមូលដ្ឋានចំនួន៥១ករណី ដែលសំណើទាំងនេះក្រសួងមហាផ្ទៃបានបញ្ជូនទៅរដ្ឋបាលរាជធានី ខេត្តដើម្បីពិនិត្យ និងដោះស្រាយ បានចំនួន២ករណី និងរដ្ឋបាលរាជធានី ខេត្តបន្តពិនិត្យ ដោះស្រាយឆ្លើយតបទៅសាមីសំណើ និងធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ អំពីលទ្ធផលសម្រេចបាននៃការដោះស្រាយទាំងនោះ។

ឯកឧត្ដមបន្ថែមថា ចំណែកឯការងារដោះស្រាយសំណើ សំណូមពររបស់មហាជនក្នុង គេហទំព័រហេ្វសប៊ុក អគ្គនាយកដ្ឋានរដ្ឋបាលបានទទួលសំណើ សំណូមពររបស់មហាជនពីក្រុមការងារហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត, ហ្វេសប៊ុកសម្តេចក្រឡាហោម និងហ្វេសប៊ុកក្រសួងមហាផ្ទៃ និងបានបញ្ជូនឱ្យរដ្ឋបាល​រាជធានី ខេត្ត ដើម្បីពិនិត្យ និងដោះស្រាយ ចំនួន៦៣ករណី។ បច្ចុប្បន្ននេះ រដ្ឋបាលរាជធានី ខេត្តបានធ្វើការពិនិត្យ ដោះស្រាយ និងឆ្លើយតបទៅសាមីសំណើវិញបានចំនួន ១៨ ករណី (២៩%) និងនៅសល់ចំនួន៤៥ករណី (៧១%) កំពុងពិនិត្យ ដោះស្រាយ ​និងឆ្លើយតបទៅសាមីសំណើវិញ ៕

អត្ថបទដែលជាប់ទាក់ទង