**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

៦ខែឆ្នាំនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានតាមដាន និងគាំទ្ររដ្ឋបាលខេត្តជាប់ព្រំដែនថៃ និងឡាវ ក្នុងការផ្តល់សេវាប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ចំនួន ៩១.៨៨៦ក្បាល

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមកនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានតាមដាន និងគាំទ្ររដ្ឋបាលខេត្តជាប់ព្រំដែនថៃ និងឡាវក្នុងការផ្តល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់សរុបចំនួន ៩១.៨៨៦ក្បាល ក្នុងនោះ រដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញ​ប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១០.១៧២ក្បាល ។

ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានច្រកទ្វារសរុបចំនួន៨២ច្រក ក្នុងនោះច្រកទ្វារអន្តរជាតិមានចំនួន ១៦ និងច្រកទ្វារព្រំដែនចំនួន៦៦។ ក្នុងចំណោមច្រកទ្វារអន្តរជាតិចំនួន១៦ មានអាកាសយានដ្ឋាន អន្តរជាតិចំនួន៣ កំពង់ផែអន្តរជាតិចំនួន៤ និងកំពង់ផែ សមុទ្រចំនួន៩។ ដោយឡែកច្រកទ្វារព្រំដែនចំនួន៦៦ ដែលស្ថិតនៅតាមព្រំដែនរវាងព្រះ-រាជាណាចក្រកម្ពុជា និងប្រទេសជិតខាងរួមមាន៖ ច្រកទ្វារ ព្រំដែនអន្តរជាតិចំនួន២៦ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន១៤ និងច្រកទ្វារតំបន់ព្រំដែនចំនួន​២៦។

ឯកឧត្ដមបានលើកឡើងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងបង្ខិតការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ បានឆាប់រហ័ស ងាយស្រួល និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានរដ្ឋបាលបានខិតខំ អនុវត្តតាមស្មារតីនៃសេចក្តីសម្រេចលេខ ១៨៧ សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តសាកល្បងការផ្តល់​សេវាប័ណ្ណ​ព្រំដែនកម្ពុជា-ថៃ នៅ​រដ្ឋបាល​ក្រុង ស្រុកនៃខេត្តជាប់​ព្រំដែនជាមួយព្រះរាជាណាចក្រថៃ ដែលត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែមករា ឆ្នាំ២០២៤។

ឯកឧត្ដម សួស ប្រាថ្នា បន្ថែមថា ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានសម្របសម្រួលជាមួយភាគីថៃដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ប័ណ្ណព្រំដែននេះផងដែរ ដោយអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណព្រំដែនថៃអាចធ្វើដំណើរចូលមកទឹកដីកម្ពុជារហូតដល់ខេត្តសៀមរាប ក្នុងគោលដៅទេសចរណ៍។ ដើម្បីគាំទ្រដល់ការងារនេះ អគ្គនាយកដ្ឋានរដ្ឋបាលបានអនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

-បានធ្វើការផ្សព្វផ្សាយ និងណែនាំអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលខាងលើដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកជាប់ព្រំដែនពាក់ព័ន្ធ
-បានបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនថៃ នៅក្នុងការ ផ្តល់សេវាបណ័្ណព្រំដែនជូនប្រជាពលរដ្ឋ ព្រមទាំងបំពាក់ឧបករណ៍បោះពុម្ព និងបង្រៀនពីវិធីបោះពុម្ពលើប័ណ្ណព្រំដែន

-បានធ្វើការបណ្តុះបណ្ដាលដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង អំពីការបោះពុម្ព QR Code លើប័ណ្ណព្រំដែនកម្ពុជា-ថៃ
-បានសម្របសម្រួលកិច្ចការមួយចំនួន ដើម្បីដាក់ឱ្យដំណើរការនូវការប្រើប្រាស់ប្រព័ន្ធ QR Code សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើដំណើរចេញចូលឆ្លង​កាត់ ព្រំដែន​អន្តរជាតិប៉ោយប៉ែត។

ជាមួយគ្នានោះឯកឧត្ដមបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាលបានដឹកនាំក្រុមការងារបច្ចេកទេសនាំមុខកម្ពុជាចុះត្រួតពិនិត្យរួមគ្នាជាមួយក្រុមនាំមុខវៀតណាមនៅលើទីតាំងជាក់ស្តែង ព្រមទាំងជួបពិភាក្សាជាមួយក្រុមនាំមុខភាគីវៀតណាម ពិភាក្សារៀបចំខ្លឹមសារសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី២ របស់ក្រុមការងារចំរុះកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង