**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្ដម សួស ប្រាថ្នា​៖ ៦ខែឆ្នាំនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលានានាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការអនុវត្តការងារទីក្រុងឆ្លាត


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា សម្រាប់ការងារទីក្រុងឆ្លាតក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលានានាជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការអនុវត្តការងារទីក្រុងឆ្លាត ដូចខាងក្រោម៖

-បានរៀបចំសិក្ខាសាលាដើម្បីពិនិត្យនិងកែសម្រួលរបាយការណ៍ស្តីពីការប្រមូលព័ត៌មានបឋមស្តីពីការអនុវត្តការងារទីក្រុងឆ្លាតនៅខេត្តកំពត ដោយមានការគាំទ្រដោយអង្គការ UN-HABITAT និង UNOPS។
-បានធ្វើទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនៅប្រទេសថៃ

-បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ភាពជាដៃគូលើកទី២ ស្តីពីទីក្រុងឆ្លាតនៅកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការគាំទ្រដោយអង្គការ UN-HABITAT និង UNOPS
-បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុស្តីពីការដាក់សំណើរបស់ខេត្តព្រះសីហនុចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN)

-បានចូលរួមប្រជុំពិនិត្យលើខ្លឹមសារកែសម្រួលផែនទីបង្ហាញផ្លូវស្តីពីទីក្រុងឆ្លាត ដែលរៀបចំដោយទីប្រឹក្សាអន្តរជាតិ នៅអង្គការ UNOPS
-បានរៀបចំកិច្ចប្រជុំជាមួយអង្គការ UN ESCAP ដើម្បីពិភាក្សាអំពីកិច្ចសហ-ប្រតិបត្តិការគាំទ្រ លើការងារទីក្រុងឆ្លាត និងដំណើរការជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់រៀបចំគោលនយោបាយទីក្រុងឆ្លាត

-បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនៅខេត្តសៀមរាប ដោយមានការគាំទ្រដោយអង្គការ UN-HABITAT និង UNOPS
-បានរៀបចំប្រជុំក្រុម Smart City Task Force ដើម្បីប្រជុំពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលផែនទីបង្ហាញផ្លូវស្តីពីទីក្រុងឆ្លាត
-បានរៀបចំប្រជុំជាមួយក្រុមហ៊ុនធុរវឌ្ឍន៍ ស្តីពីការរៀបចំមជ្ឈមណ្ឌលទីក្រុងឆ្លាតនៅរាជធានី ភ្នំពេញ (Phnom Penh Smart City Hub) ។

ដោយឡែកចំពោះការងារផ្តល់គ្រឿងឥស្សរិយយស និងមេដាយស្ថាបនាជាតិ អគ្គនាយកដ្ឋានរដ្ឋបាល បានលើកសំណើសុំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់គោរមងារជាឧកញ៉ាចំនួន០២រូប និងផ្តល់គ្រឿងឥស្សរិយយស(មេដាយចំរុះសរុបចំនួន៨៤៨គ្រឿង មេដាយស្ថាបនាជាតិសរុបចំនួន២២៨គ្រឿង និងមេដាយការងារសរុបចំនួន២៥៧គ្រឿង) ដើម្បីសម្តែងនូវការដឹងគុណ និងលើកទឹកចិត្តដល់មន្ត្រីរាជការ និងសប្បុរសជននានាដែលបានចំណាយថវិកាផ្ទាល់ខ្លួនជួយកសាង និងអភិវឌ្ឍប្រទេសជាតិសរុប ៧១.០២៨.៧៨៤ ដុល្លារអាម៉េរិក ៕

អត្ថបទដែលជាប់ទាក់ទង