**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម សួស ប្រាថ្នា៖ ៦ខែ ឆ្នាំនេះ អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំដំណើរការសម្រេចចុះឈ្មោះសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១១៤

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុង​រយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបានរៀបចំដំណើរការសម្រេចចុះឈ្មោះសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១១៤ (សមាគម ៧៦ អង្គការមិនមែនរដ្ឋាភិបាល ៣៨ សហគមន៍ជនជាតិដើមភាគតិច ០) ព្រមទាំងលុបឈ្មោះចេញពីបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន ៣២ (សមាគម១៥ អង្គការមិនមែនរដ្ឋា- ភិបាល ១៧)។

ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប ៦.៣៧៤ (សមាគម ២.៨១៩ អង្គការមិនមែនរដ្ឋាភិបាល ៣.៥៥៥)។

ឯកឧត្ដមបញ្ជាក់ថា ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានបិទបញ្ចប់ការចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដោយបានធ្វើការបូកសរុប និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា និងគោរពស្នើសុំគោលការណ៍ពិនិត្យ សម្រេចពីឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-បានស្វែងរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកកំពុងដំណើរការចំនួន១.៣២៧ ស្មើនឹង២១,៦១% (សមាគមចំនួន៦៤៧ ស្មើនឹង២៣,៩៧% និងអង្គការចំនួន៦៨០ ស្មើនឹង១៩,៧៦%)
-បានស្វែងរកឃើញអាសយដ្ឋាន និងទីស្នាក់ការកណ្តាលរបស់សមាគម និងអង្គការមិនមែន​រដ្ឋា​​ភិបាលក្នុងស្រុក ប៉ុន្តែមិនបើកដំណើរការចំនួន៥១៩ ស្មើនឹង៨,៤៥% (សមាគមចំនួន២៣៦ ស្មើនឹង៨,៧៤% និងអង្គការចំនួន២៨៣ ស្មើនឹង៨,២២%
-ស្វែងរកមិនឃើញអាសយដ្ឋាន ទីស្នាក់ការកណ្តាលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកចំនួន៤.២៩៤ ស្មើនឹង៦៩,៩៣% (សមាគមចំនួន១.៨១៦ ស្មើនឹង៦៧,២៨% និងអង្គការចំនួន២.៤៧៨ ស្មើនឹង៧២,០១%)
សរុបលទ្ធផលនៃការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប៦.១៤០ លើចំនួនសរុប៦.៣៦៣ ស្មើនឹង៩៨,៩៨% (សមាគមចំនួន២.៦៩៩ លើចំនួនសរុប២.៧៤៨ ស្មើនឹង៩៨,២២% និងអង្គការចំនួន៣.៤៤១ លើចំនួនសរុប៣.៤៥៥ ស្មើនឹង៩៩,៥៩%)ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរឯកឧត្ដម សួស ប្រាថ្នា បានលើកឡើងថា បច្ចុប្បន្ន គណបក្សនយោបាយបង្កើត និងចុះឈ្មោះបញ្ជីនៅក្រសួងមហាផ្ទៃសរុបមានចំនួន៤៧គណបក្ស ក្នុងនោះគណបក្សនយោបាយបានចុះឈ្មោះក្នុងបញ្ជីមានចំនួន៤៦ និងគណបក្សនយោបាយទើបអនុញ្ញាតឱ្យបង្កើតថ្មីមានចំនួន១។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ អគ្គនាយក-ដ្ឋានបានរៀបចំ និងស្នើសុំគោលការណ៍ដល់ថ្នាក់ដឹកនាំក្នុងការសម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សនយោបាយចំនួន០១ ចុះឈ្មោះក្នុងបញ្ជីគណបក្សចំនួន ០២ និងលុបឈ្មោះចេញពីបញ្ជីគណបក្សចំនួន 0១ ៕

អត្ថបទដែលជាប់ទាក់ទង