ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំនិងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្របខណ្ឌទូទាំងប្រទេស
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតម្រង់ទិសក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំនិងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីសមាជិក សមាជិកាជាច្រើនរូប។
គួរបញ្ជាក់ផងដែរថា ក្រុមការងារនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន និងលេខាធិការដ្ឋាន គ.ជ.អ.ប.៕