**ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល 

សម្តេចតេជោ៖ កម្ពុជាមិនបានដាក់ដី ៤ខេត្ត ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវនោះទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងជាថ្មីម្តងទៀតថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្ត រួមមានស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ ក្នុងតំបន់ត្រីកោណនោះទេ ប៉ុន្តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នា ដោយសូមបែងចែកឱ្យច្បាស់រវាងការអភិវឌ្ឍរួម និងសហប្រតិបត្តិការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចបានចេញសារពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនបានដាក់ដីរបស់យើង ៤ខេត្ត ទៅក្នុងការអភិវឌ្ឍរួមទេ ហើយក៏គ្មាននរណាគេធ្វើអញ្ចឹងដែរនៅលើពិភពលោក ប៉ុន្តែយើងធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការ យើងមិនបានយកខេត្តរបស់យើងទៅដាក់រួម ក្នុងតំបន់ត្រីកោណនោះទេ ដីយើង យើងអភិវឌ្ឍដោយទឹកប្រាក់របស់យើង ដីយើង យើងអភិវឌ្ឍដោយយើងរកជំនួយ និងប្រាក់កម្ចីពីបរទេសមកអភិវឌ្ឍន៍នៅលើដីយើង នៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគាត់រកប្រាក់របស់គាត់មកដាក់អភិវឌ្ឍន៍នៅដីរបស់គាត់ ដោយទៅរកជំនួយ និងប្រាកម្ចីពីប្រទេសផ្សេង។ គឺគ្មានការចែកផលរួមនៅទីនេះទេ។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ប្រទេសនីមួយៗ អនុវត្តនូវច្បាប់រៀងៗខ្លួន ដោយការឆ្លងកាត់ព្រំដែនរបស់ប្រជាជននៃប្រទេសទាំង៣ មិនអាចធ្វើតាមរបៀបខុសច្បាប់នោះទេ ប៉ុន្តែក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីខាងឡាវ និងវៀតណាម អាចឆ្លងមកធ្វើទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏អាចឆ្លងទៅទេសចរណ៍ នៅប្រទេសវៀតណាម ដោយមានការសម្រួលគ្នាទៅវិញទៅមក និងមានបែបបទច្បាស់លាស់ទៅវិញទៅមក ដែលមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ។

សម្តេចតេជោ បានលើកឡើងទៀតថា បងប្អូនមួយចំនួនបានទាមទារឱ្យដកខេត្តទាំង៤ ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួម ខ្ញុំបានប្រាប់ហើយ គ្មានការអភិវឌ្ឍរួម ប៉ុន្តែមានតែកិច្ចសហប្រតិបត្តិការ បើមានកិច្ចសហប្រតិបត្តិការ តើយើងត្រូវដាក់កាំភ្លើងបាញ់គ្នារាល់ថ្ងៃរវាងកម្ពុជា-វៀតណាម រវាងកម្ពុជា-ឡាវ ឬយ៉ាងណា? យើងត្រូវតែមានមិត្តភាពជិតខាងល្អ ហើយខិតខំបោះបង្គោលតាមព្រំដែនឱ្យបានចប់ ហើយស្រេច ដែលបាននិងកំពុងបោះ ដែលនៅសល់១៦ភាគរយទៀត ហើយយើងក៏ត្រូវធ្វើការអភិវឌ្ឍនៅក្នុងទឹកដីប្រទេសរបស់យើង ដើម្បីឱ្យប្រជាជនយើង មានលទ្ធភាព ក្នុងការការពារដីធ្លីទ្រព្យសម្បត្តិ របស់គាត់នៅតាមព្រំដែន។

ជុំវិញការទាមទារឱ្យធ្វើរបង សម្តេចបានពន្យល់ថា រវាងការចំណាយថវិកាធ្វើរបង បើសិនយកថវិកាទៅធ្វើផ្លូវល្អៗ ជួយអភិវឌ្ឍន៍ផ្ទះប្រជាជននៅតាមព្រំដែនឱ្យ កាន់តែប្រសើរឡើង ធ្វើសាលារៀន និងមន្ទីរពេទ្យ គឺជាជម្រើសត្រឹមត្រូវជាង។ ហើយការបង្កើនផលិតទំនិញឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសវៀតណាម ប្រទេសឡាវ និងថៃ នេះហើយ គឺជារបៀបអភិវឌ្ឍន៍ដ៏ល្អមួយ ៕

អត្ថបទដែលជាប់ទាក់ទង