ឯកឧត្តម ប៉េង ពោធិ៍សា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ គណៈកម្មាធិការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគណៈកម្មាធិការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យភូមិបាលក្រុង-ស្រុកពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ដែលពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលេីការងារនិងបញ្ហាមួយចំនួនដែលនៅសេសសល់ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការលើការងារ បានចង្អុលបង្ហាញទៅឱ្យមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ឃុំសង្កាត់ក្នុងមូលដ្ឋានដើម្បីធ្វេីការពិនិត្យនិងសហការអនុវត្តឱ្យមានប្រសិទ្ធភាព ៕