**ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ**លោកយាយដែលស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពក្នុងអាយុ១០៣ឆ្នាំ**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន**នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបុរសម្នាក់ដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនជាប់ស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយចាប់ម្តាយបោកផ្ទប់ទៅនឹងដី**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

សម្តេចតេជោ ព្រមានដល់ក្រុមប្រឆាំងនៅក្នុងប្រទេស កុំឱ្យឆ្លងផុតបន្ទាត់ក្រហម ឈានទៅចូលរួមផ្តួលរំលំរាជរដ្ឋាភិបាល តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានមិនឱ្យក្រុងប្រឆាំងក្នុងប្រទេស ឆ្លងផុតបន្ទាត់ក្រហម ហើយឈានទៅចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។

ការអំពាវនាវរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពី ក្រុម​ប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

តាមរយៈសារពិសេសមួយផ្ញើចូលទៅក្នុងក្រុម «រួបរួមដើម្បីកម្ពុជា» នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅបងប្អូនមួយចំនួន​នៅក្នុងក្រុមនេះ អំពីឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់លើគម្រោងអភិវឌ្ឍតំបន់ត្រីកោណ។

សម្តេចតេជោ បានលើកឡើងថា បងប្អូន! ការញុះញង់ពីអ្នកក្រៅប្រទេស គឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែបងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់ នៅពេលដែលខ្លួនកំពុងស្ថិតនៅទីនេះ ប៉ុន្តែខ្ញុំគ្រាន់តែសូមអំពាវនាវចំពោះបងប្អូនកុំដើរឆ្លងផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្តួលរំលំដូចដែលពួកឧទ្ទាមក្រៅច្បាប់ បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលចាប់បង្ខំឱ្យរាជរដ្ឋាភិបាល ត្រូវតែយកវិធានការចាំបាច់ ដើម្បីនឹងទប់ស្កាត់អនាធិបតេយ្យ បង្កចលាចលនៅក្នុងសង្គម។

សម្តេចតេជោ បានបន្តថា យើងគ្មានជម្រើសទេ ជម្រើសដែលនៅសេសសល់របស់យើង គឺការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងជីវិតប្រជាជនយើង។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ពីខាងក្រៅ។

សម្តេចតេជោ បានអះអាងថា អាជ្ញាធរ បានស្គាល់អត្តសញ្ញាណនៃសមាជិកនៅក្នុងគ្រុប «រួបរួមដើម្បីជាតិ» អស់ហើយ ដូច្នេះ សម្តេចបានស្នើកុំភ័ន្តច្រឡំថា រាជរដ្ឋាភិបាលមិនដឹងសកម្មភាពអ្វីឱ្យសោះ។

សម្តេចតេជោ បានបន្ថែមថា សូម្បីតែសម្តេចក៏អង្គុយស្តាប់ ហើយបានមើលសាររបស់អ្នកទាំងអស់គ្នា ដែលបានបញ្ចេញមក ប៉ុន្តែសារដែលបានបញ្ជូនមកពីខាងក្រៅ គឺបានញុះញង់ឱ្យបងប្អូននៅខាងក្នុងប្រទេសទទួលយកការវិនាសមួយដែលពិបាកនឹងស្រោចស្រង់។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការបញ្ចេញសារសំឡេងរបស់សម្តេចឱ្យបងប្អូននៅក្នុងគ្រុប «រួបរួមដើម្បីជាតិ» ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដឹង គឺមិនមែនជាការគំរាមកំហែងនោះទេ ក៏ប៉ុន្តែ គឺជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជន។ រដ្ឋាភិបាលមិនអាចទុកឱ្យមនុស្សប៉ុន្មាននាក់ បំផ្លាញសេចក្តីសុខរបស់ប្រជាជន ១៧លាននាក់ បានឡើយ។

សម្តេចតេជោ បានបន្ថែមថា សូមបងប្អូនកុំប្រៀបធៀបកម្ពុជា ទៅជាមួយនឹងបង់ក្លាដេសឱ្យសោះ ប្រហែលជាបងប្អូនយល់ច្រឡំជាមួយនឹងសភាពការណ៍កម្ពុជា និងភាពការណ៍បង់ក្លាដេស ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងទៅដោយប្រការណាមួយបងប្អូនអាចរងនូវគ្រោះថ្នាក់។

សម្តេចតេជោ បានបញ្ជាក់ថា រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមានត្រឹមប៉ុន្មាននាក់ ដើម្បីបំផ្លាញនៅសន្តិភាពសម្រាប់ប្រជាជនរាប់លាន់នាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកបាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ។

សម្តេចតេជោ បានបញ្ជាក់ថា បន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ យើងទទួលយកនៅកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី។ យើងកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលឱ្យច្បាស់ទៅនឹងសភាពការណ៍ តើវាដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ធ្វើនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង