**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីក្លាយជាសមាជិកនៃសហភាពនេះ នៅឆ្នាំ១៩៩៧មក

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមពីប្រទេសចំនួន២៤ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន៣២, សហភាពប្រៃសណីយ៍សកល សហគមន៍ប្រៃសណីយ៍តាមតំបន់, សហករប្រៃសណីយ៍ និងអ្នកសង្កេតការណ៍ពីបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណង ដូចខាងក្រោម៖
-ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត
-ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក
-រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍នៃប្រទេសសមាជិក
-ពិនិត្យ និងអនុម័តផែនការថវិកាប្រចាំឆ្នាំ
-ធ្វើទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធវិស័យប្រៃសណីយ៍ក្នុងតំបន់និងសកល
-រៀបចំប្រជុំ ដើម្បីសម្របសម្រួលផ្លាស់ប្តូរទស្សនៈគ្នា ក្នុងចំណោមប្រទេសសមាជិកក្នុងតំបន់ មុននឹងមហាសន្និបាតរបស់សហភាពប្រៃសណីយ៍សកល។

ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់របស់ប្រទេសជាសមាជិកក្នុងការពង្រឹងការតភ្ជាប់បណ្តាញប្រៃសណីយ៍ ការធ្វើឌីជីថលនីយកម្មសេវាប្រៃសណីយ៍និងការពង្រឹងថ្នាលឌីជីថល សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចូលរួមគិតគូរដល់បរិស្ថានក្នុងប្រតិបត្តិការសេវាប្រៃសណីយ៍ ការកសាងសមត្ថភាពដល់បុគ្គលិកវិស័យប្រៃសណីយ៍ដើម្បីសម្របខ្លួនតាមការវិវត្តនៃបច្ចេកវិទ្យានិងតម្រូវការអ្នកប្រើប្រាស់ និងការពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញនវានុវត្តន៍និងធ្វើឱ្យប្រសើរឡើងនៃសេវាប្រៃសណីយ៍។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានក្លាយជាសមាជិកសហភាពប្រៃសណីយ៍សកល នៅឆ្នាំ១៩៥១ និងសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ១៩៩៧។ គិតមកដល់ពេលបច្ចុប្បន្ន សហភាពប្រៃសណីយ៍សកល មានប្រទេសជាសមាជិកសរុបចំនួន១៩២ និង សហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក មានប្រទេសជាសមាជិកសរុបចំនួន៣២ ៕

អត្ថបទដែលជាប់ទាក់ទង