**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ខ្ញុំក៏បានផ្តួចផ្តើមបង្កើតតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ផងដែរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ស​ម្ដេចក៏បានផ្តួចផ្តើម ក្នុងការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-ថៃ ផងដែរ ប៉ុន្ដែដោយសារមានរដ្ឋប្រហារ ជាបន្តបន្ទាប់នៅប្រទេសថៃ ទើបមិនអាចអនុវត្តគម្រោងនេះបាន។

ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងតាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដោយថ្លែងពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនជាការដាក់ខេត្តអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនគ្នានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនបងប្អូនថា ក្រៅពីគំនិតផ្តួចផ្តើម និងការអនុវត្តដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅរវាង កម្ពុជា-ឡាវ-វៀតណាម សម្តេចក៏បានពិភាក្សា ជាមួយ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយភាគីឡាវ ដោយគ្រោងធ្វើតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ដោយកម្ពុជាមានខេត្តព្រះវិហារ ដោយយើងហ៊ានទៅដល់ការធ្វើតារាង វាយកូនហ្គោល នៅព្រំដែនរវាងប្រទេសទាំង៣ ដែលមានសរុបចំនួន២៧ឡូ ប៉ុន្តែដោយសារមានរដ្ឋប្រហារជាបន្តបន្ទាប់នៅប្រទេសថៃ មិនអាចអនុវត្តគម្រោងនេះបាន។

សម្តេចតេជោ បានគូសបញ្ជាក់ថា គម្រោងនេះ មានកិច្ចសហប្រតិបត្តិការ ដែលកម្ពុជាចង់មានកិច្ចសហប្រតិបត្តិការ ប្រកបដោយសន្តិភាព ជាមួយប្រទេសជិតខាង ហើយនឹងនាំមកនូវវិសាលភាព ខាងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍ នៅក្នុងតំបន់នោះ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។

ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា បងប្អូនមួយចំនួនបាននិយាយដោយងាយស្រួលណាស់ថា ប្រទេសកម្ពុជានឹងអាចធ្វើរបងបាន។ សម្តេចចង់សួរឲ្យច្បាស់ថា តើការធ្វើរបងនេះ នឹងបិទទាំងទន្លេមេគង្គ ទន្លេបាសាក់ បិទទាំងព្រែកទាំងឡាយ ដែលហូរឆ្លងកាត់ពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ឬក៏ធ្វើតែលើគោក ឬធ្វើតែត្រឹម៤ខេត្ត? សម្តេចបានបន្តថា បងប្អូនរបងគេអាចលួចន្លោះបាន គេអាចឆ្លងបាន គេអាចបាញ់ផ្តួលបាន ឬជីកផ្តួលបាន ក្នុងពេលដែលយើងត្រូវធ្វើរាប់ពាន់គីឡូម៉ែត្រ បើគិតព្រំដែនទាំងអស់។

សម្តេចតេជោ បានលើកឡើងទៀតថា ខឿនការពារជាតិដោយប្រជាជន នៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជារបងបេតុងច្រើនជាន់ នោះគឺការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវតាមបន្ទាត់ព្រំដែន ហើយយើងចែកដី កសាងផ្ទះឲ្យប្រជាជន រៀបចំសាលារៀនមន្ទីរពេទ្យ និងរបស់ចាំបាច់ដែលប្រជាជនត្រូវការ ឲ្យពួកគាត់មានលទ្ធភាព កាន់តែច្រើន ដើម្បីរស់នៅទីនោះ ៕

អត្ថបទដែលជាប់ទាក់ទង