**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ៖ រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមាន អសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

អគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ បញ្ជាក់អំពីជំហរដូចខាងក្រោម៖

១៖ ប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយភក្តីភាពស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។

២៖ ប្តេជ្ញាការពារ និងថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់អំពើញុះញង់ទាំងឡាយណា ក្នុងចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ដោយហ៊ានធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់ បង្ក្រាប រាល់អំពើក្បត់ជាតិទាំងនោះ ដោយគ្មានការលើកលែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

៣៖ ប្រឆាំងដាច់ខាតនូវការញុះញង់ផ្សព្វផ្សាយ បង្កចលាចលរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោសចំពោះពួកជ្រុលនិយម និងពួកអគតិទាំងនោះ។
៤៖ ត្រៀមអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា នូវរាស់សកម្មភាពញុះញង់ទាំងឡាយ ដែលបង្កឡើងដោយក្រុមប្រឆាំងជ្រុលនិយម៕

អត្ថបទដែលជាប់ទាក់ទង