**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង នៅទីក្រុងក្វាងជូ នៃប្រទេសកូរ៉េ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាអ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ និងសាធារណជនទូទៅឱ្យបានជ្រាបថា ទីក្រុងក្វាងជូ នឹងរៀបចំពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ (GWANGJU FOOD FAIR 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង ទីក្រុងក្វាងជូ នៃសាធារណរដ្ឋកូរ៉េ។

ពិព័រណ៍ម្ហូបអាហារក្វាងជូ គឺជាពិព័រណ៍ម្ហូបអាហារតែមួយគត់ និងធំជាងគេនៅក្នុងតំបន់ ហ៊ូណាំ ដែលទាក់ទងនឹងម្ហូបអាហារក្នុងស្រុក អាហារបំប៉នសុខភាព និងគ្រឿងម៉ាស៊ីនផលិតម្ហូបអាហារ។ ពាណិជ្ជករដែលចូលរួមពិព័រណ៍ខាងលើ នឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ ក៏ដូចជាឱកាសនៃការធ្វើពាណិជ្ជកម្ម ទិញលក់ផលិតផលនិងសេវាកម្ម និងចំណេះដឹងបន្ថែមស្តីពីទីផ្សារផលិតផល ប្រទេសកូរ៉េ ព្រមទាំងឱកាស នៃការបង្កើតបណ្តាញទីផ្សារអាជីវកម្ម។

គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ជូន ការឧបត្ថម្ភពិសេសសម្រាប់អ្នកតាំងពិព័រណ៍ដូចជា៖ (១).ការបញ្ចុះតម្លៃ៥០%លើស្តង់គ្រប់ប្រភេទ, (២).សំបុត្រ យន្តហោះទៅ-មកចំនួន ១សន្លឹក (មានតម្លៃមិនលើសពី ៣៧៥ដុល្លារអាម៉េរិក), (៣).កន្លែងស្នាក់នៅចំនួន ៤យប់ និង(៤).អ្នកបកប្រែរយៈពេល ៤ថ្ងៃពេញ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ដែលជាអ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុង ព្រឹត្តិការណ៍ខាងលើ សូមបំពេញបែបបទចូលរួម រួចផ្ញើជូនអ្នករៀបចំ តាមរយៈអ៊ីម៉ែល food@foodshow.kr ឱ្យបានមុនថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ត្រីសម្រប សម្រួលតាមរយៈទូរស័ព្ទលេខ ០១៧ ២៩៦ ៩៩២ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល chousetha@gmail.com / oun.veassna@gmail.com ៕

អត្ថបទដែលជាប់ទាក់ទង