**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសំណេះសំណាល​សួរសុខទុក្ខ សិក្ខាកាម​កំពុង​ហ្វឹកហ្វឺន​ និងពង្រឹងវិន័យ​ តួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ​

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំសហការី ទៅសំណេះសំណាល​សាកសួរសុខទុក្ខសិក្ខាកាមដែលជាកងកម្លាំង នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ​២០២៤ ។ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅនៅទីបញ្ជាការ​កងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការ កងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការគ្រប់គ្រងវគ្គហ្វឹកហ្វឺន ពង្រឹងដល់ នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ​២០២៤ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលក្នុងការហ្វឹកហ្វឺនរៀនសូត្រ រយៈពេល១ខែ កន្លងទៅ​នេះ ទទួលលទ្ធផលល្អ ទាំងខ្លឹមសារហ្វឹកហ្វឺនរៀនសូត្រ និង​ការស្នាក់នៅ ។ ដោយ​ឡែក​ អំពីការហូបចុកប្រចាំថ្ងៃ​ ក្រៅពីប្រាក់ហូបរបស់សិក្ខាកាម​ យេីងមានប្រាក់ឧត្ថម្ភបំប៉នហ្វឹកហ្វឺនរបស់សម្តេចតេជោ ហ៊ុន សែន និងការជួយឧប្ថម្ភម្ហូបអាហារបន្ថែមពីតាម​បណ្តាកងឯកភាពនៅផ្នែកសឹករងក្រុងស្រុក ទាំង៩ បានជួយដល់សិក្ខាកាមយើង ក្នុង​ការ​ហូបចុកបន្ថែមបានល្អប្រសើរ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានរួមគ្នា​បង្រៀន និងរៀនសូត្រ តាមផែនការដែលថ្នាក់លើ​បានប្រគល់ជូន ទទួល​បានលទ្ឋផលល្អប្រសើរគួរជទីមោទន:​ និង​បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រ នៅពេលនេះមានជអាទិទី១= ត្រូវយកអស់ស្មារតីទទួលខុសត្រូវក្នុងការហ្វឹកហ្វឺន ទាំងគ្រូបង្វឹក និងការហ្វឹកហាត់របស់សិក្ខាកាម ក្នុងការរៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អ ។ ទី២ =​ ត្រូវត្រៀមបម្រុងកម្មវិធី​ហ្វឹកហ្វឺន​យុទ្ទដំណើរទ័ព​មុនពេលកម្មវិធីបិទហ្វឹកហ្វឺន ដែលនឹងជិតមកដល់នៅពេលខាងមុខ ដោយត្រូវធ្វើដំណើរឆ្លងកាត់ឧបសគ្គរយៈចម្ងាយផ្លូវពី១៥​ទៅ២០គីឡូម៉ែត្រ នៅក្នុងតំបន់ព្រៃឡង់ ។ ទី៣ =​ យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារ​ឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយ​ត្រូវត្រៀមបម្រុង​កម្លាំង និង​មធ្យោបាយ​គ្រប់​គ្រាន់​ ដើម្បីកំចាត់ចោលរាល់ជនទាំងឡាយណា ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញ​សុខសន្តិភាពរបស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ ។ និង​ទី៤ =​ ត្រូវពង្រឹង តួនាទី​ភារកិច្ច ច្បាប់​លក្ខន្តិកៈ និង​បទវិន័យទូទៅឲ្យបានមុឺងម៉ាត់​ ដើម្បី​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កងយោធពលខេមរភូមិន្ទ​យើង​ ។​

ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអង្ករចំនួ​១.៣០០គីឡូក្រាម និងត្រីខកំប៉ុងចំនួ​ន៤កេស ដែល​ជាជំនួយឧបត្ថម្ភរបស់ឧត្តមសេនីទោ ស៊ិន ស៊ីណាត នាយកដ្ឋាន​ផ្គត់ផ្គង់​របស់​ក្រសួងការពារជាតិ ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនទៀត​ របស់​បញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភជូន​ដល់គណកម្មាការគ្រប់គ្រវគ្គ​ និង​សិក្ខាកាម ដែលកំពុងហ្វឹកហ្វឹនរៀនសូ្រ​នៅ​ពេល​នេះ​ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង