រដ្ឋមន្រ្តីក្រសួធម្មការ អនុញ្ញាតឲ្យនាយកប្រតិបត្តអង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការនិងសាសនា អនុញ្ញាតឲ្យ លោក ហុង រស្មី នាយកប្រតិបត្តអង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជានិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នាឱកាសនេះ លោក ហុង រស្មី នាយកប្រតិបត្តិអង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់អង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា ដែលបានបំពេញការងារកន្លងមក ដោយផ្តោតសំខាន់លើការថែទាំកុមារ ដែលរងគ្រោះលើកគ្រប់រូបភាពនៅកម្ពុជា ក្នុងនោះអង្គការសង្គ្រោះកុមារអន្តរជាតិបានធ្វើការងារនេះនៅ ១២០ប្រទេសជុំវិញពិភពលោក ។
នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទាក់ទងទៅនឹងគម្រោងសង្គមកិច្ចរបស់ក្រសួងធម្មការនិងសាសនាដែលជាសមាជិករបស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងធម្មការនិងសាសនា បានចុះអនុស្សារណៈដើម្បីជួយផ្នែកផ្សេងៗដូចជា កុមារកំព្រា ចាស់ជរាដែលស្នាក់នៅក្នុងវត្តអារាមជាដើម។
ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា គម្រោងសង្គមកិច្ចរបស់ក្រសួងធម្មការនិងសាសនា ផ្តោតទៅលើ សីលធម៌ សុជីវធម៌ និងគុណធម៌ របស់យុវជននាពេលបច្ចុប្បន្ន។
នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមស្វាគមន៍ អង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា ដែលបានស្វះស្វែងជួយកុមារកម្ពុជា និងបានស្នើរសុំឲ្យក្រសួងធម្មការនិងសាសនា លើកិច្ចការងារនេះបន្ងែមទៀត ។ ក្នុងនោះជំនួសរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសង្គ្រោះកុមារអន្តរជាតិប្រចាំកម្ពុជា និងសូមជូនពរដល់សហការីទាំងអស់សម្រេចបានគ្រប់ភារកិច្ចដែលគ្រោងនឹងធ្វើបន្តទៀតនៅកម្ពុជា៕