**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

ស្ថាប័នជាតិសំខាន់ចំនួន៣ បើកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ”

 

ភ្នំពេញ៖ ស្ថាប័នជាតិសំខាន់ចំនួន៣ រួមមាន៖ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានបើកកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ” ដើម្បីស្វែងរកធាតុចូល សំខាន់ៗសម្រាប់រួម ចំណែកការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានប្រសាសន៍ នៅក្នុងកិច្ចពិគ្រោះយោបល់ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ថា អ្នកពាក់ព័ន្ធអាចស្វែងយល់បន្ថែមទៀត អំពីតួនាទីភារកិច្ចរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេសអំពីសមិទ្ធផល ជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និងចក្ខុវិស័យអនាគតនៃឧទ្យានបុរាណអង្គរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តថា តាមរយៈវេទិកា ភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ លក្ខណៈស្ថាបនា ដើម្បីរួមគ្នាពិត និងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គី ឯកភាពជាតិ ធ្វើយ៉ាងណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ឱ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។

ឯកឧត្ដមបន្តថា អង្គរ មិនត្រឹមតែជាអតីតរាជធានីនៃចក្រភពខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល នៅក្នុងវិស័យជាច្រើន ដូចជាការរៀបចំទឹកដីនគរូបនីយកម្ម ស្ថាបត្យកម្ម សំណង់ និង សិល្បៈនាសម័យបុរាណ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីន សេដ្ឋកិច្ចដ៏មានសក្តាពលមួយសម្រាប់កម្ពុជា សម័យទំនើបផងដែរ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ជាក់ស្តែងនៅក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាពិសេស បន្ទាប់ពីត្រូវបានជួយសង្គ្រោះឱ្យរួចពីស្ថានភាព គ្រោះថ្នាក់នៅឆ្នាំ២០០៤ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ បានក្លាយជាមេដែកទាក់ទាញភ្ញៀវ ទេសចរមកពីជុំវិញពិភពលោក និងជាប្រភពចំណូលសេដ្ឋកិច្ចជាតិជាហូរហែរ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុកអង្គរនេះផ្ទាល់។

ឯកឧត្ដមបន្ថែមថា ទន្ទឹមនឹងជោគជ័យជាច្រើននាពេលកន្លងមក រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏មានបញ្ហាប្រឈមមួយចំនួនទៀតដែរ ទាំងបញ្ហាចាស់ (ដូចជាសភាពទ្រុឌទ្រោម និងផុយស្រួយ ដោយសារអាយុកាលច្រើន ទាំងបញ្ហាប្រឈមថ្មីៗ(ដូចជាការបំពុលបរិស្ថាន ការប្រែប្រួល អាកាសធាតុ កំណើនប្រជាពលរដ្ឋ ការពង្រីកតំបន់ក្រុង និងសកម្មភាពអាជីវកម្មមិនសមស្របនៅក្នុងតំបន់ការពារបេតិកភណ្ឌជាដើម) ដែលបានក្លាយជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា ហើយតម្រូវឱ្យយើងត្រូវរួមគ្នារិះរកដំណោះស្រាយសមស្រប។

ឯកឧត្ដមបានបន្ដថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញឱ្យឃើញនូវទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។

ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់(Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទដែលនឹងត្រូវរងផលប៉ះពាល់បំផុត នឹងកើនឡើងពីប្រមាណ៩ប្រាសាទនៅឆ្នាំ២០១៧ ទៅដល់ប្រមាណ ១៤ប្រាសាទនៅឆ្នាំ២០២៥ និងរហូតដល់ ១៧ប្រាសាទនៅឆ្នាំ២០៣០។

ឯកឧត្ដមសង្កត់ទៀតថា ក្នុងន័យនេះ ទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា ត្រូវរួមគ្នាពិតគួរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយក ចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគួរឱ្យបានដិតដល់លើការគ្រប់គ្រង ប្រជាសាស្ត្រក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់កូនចៅ ជំនាន់ក្រោយផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋាន គ្រឹះនៃដំណើររៀបចំគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរជាបន្ដបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្ដែង ដែលមិនអាចកាត់ផ្ដាច់ពីដំណើររបស់កម្ពុជា ដែលនិយាយជារួម និងអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក មិនមានប្រទេសណាដូចឡើយ ។

ជុំវិញបញ្ហានេះ អភិបាលខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ និងជាខឿនសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយមានរមណីយដ្ឋានអង្គរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដ៏មានតម្លៃជាសកល ដែលជាតំបន់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់បម្រើវិស័យទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជុំវិញពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង