**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

អភិបាលខេត្តកែប ជម្រុញដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាដើមឈើដែលបានដាំអមសងខាងផ្លូវ និងដាំបន្ថែមនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានជម្រុញដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាដើមឈើដែលបានដាំអមសងខាងផ្លូវ ជួយដាំបន្ថែមនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាល។

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ជួសជុលផ្លូវ លេខ១៣៣៣ ចាប់ពីរង្វង់មូលនាងគង់ហីង ភ្ជាប់មកផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើត វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចំការដូង ស្ថិតនៅឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។

ក្នុងដំណើចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្តក៏បានដឹកនាំមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដាំកូនក្ងោកលំអរសងខាងផ្លូវត្រង់ចំណុចអូក្តូង ផ្លូវបំបែកភូមិអន្ទង់សរ ស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ផងដែរ។

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានធ្វើរបាយការណ៍បញ្ជាក់ថា កំណាត់ផ្លូវ ១៣៣៣ នេះ ចាប់ផ្តើមដំណើការជួសជុស ចាក់កៅស៊ូ DBST ចាប់ពីឆ្នាំ២០១៧ ដោយធ្វើការជួសជុលជាកំណាត់ៗ ជារៀងរាល់ឆ្នាំ មកដល់ពេលនេះ បានប្រមាណ ៨គីឡូម៉ែត្រហើយ។ ដោយឡែកនៅសល់ ៣គឺឡូម៉ែត្រទៀត ដែលគ្រោងនឹងជួសជុលបង្ហើយនៅឆ្នាំ២០២៥ ភ្ជាប់ទៅផ្លូវជាតិលេខ៣៣។

លោកប្រធានមន្ទីរ បន្ថែមថាសម្រាប់កំណាត់ផ្លូវ ដែលបានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាកសញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួមទំាងសំណង់សិល្បះការ្យអម ជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែង ជាង៣០០០ម៉ែត្រ ផងដែរ។

សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវខាងលើ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិសទី។

ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំដែងនូវអំណរសាទរ ចំពោះសមិទ្ធផលផ្លូវកៅស៊ូ ដ៏ថ្មីស្រឡាង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ចំការចេក ភូមិចំការបី និងភូមិអន្ទង់សរ បើទោះបីពុំទាន់ហើយជាស្ថាពរ តែក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួសដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន ឬមន្ទីរពេទ្យ កាន់តែងាយស្រួល ជាពិសេស ផ្លូវនេះជាសសៃឈាមតភ្ជាប់វិស័យទេសចរណ៍ ឆ្នេរសមុទ្រ មកកាន់តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ដ៏សំខាន់នៃតំបន់ភ្នំវល្លិ៍នេះ ដែលវានឹងជួយលើកស្ទួយសេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅរបស់បងប្អូន កាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាដើមឈើដែលបានដាំអមសងខាងផ្លូវ ជួយដាំបន្ថែមនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកសំរាកលំហែកម្សាន្តនៅខេត្តកែប អោយកាន់តែច្រើនឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង