**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ក្រសួងការងារ ចុះអនុស្សរណៈជាមួយអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដើម្បីបង្កើតកិច្ចសហការស្តីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក (Center for Global Impact) នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប។ អនុស្សរណៈនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហេង សួរ រដ្ឋន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរដល់អង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដែលកន្លងមកបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប ដល់ស្ត្រីរងគ្រោះនៅកម្ពុជា ហើយថែមទាំងផ្តល់ការគាំទ្រសុខភាព ផ្តល់ការងារធ្វើ មានចំណូល អាចរស់នៅដោយខ្លួនឯងបានដោយសេរីភាព។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទោះបីជាចំនួនដែលទទួលបានការបណ្តុះបណ្តាលកន្លងមកមានតិច ប៉ុន្តែបើគ្មានអង្គការនេះទេ បងប្អូនស្ត្រីជាង៤០០នាក់ដែលអង្គការបានជួយនោះប្រហែលជាអាចខ្វះទីពឹង និងមិនអាចជួយខ្លួនឯងបាននោះឡើយ។ តាមរយៈអង្គការមួយនេះ សិក្ខាកាម ឬបុគ្គលដែលបានចូលរៀន បានទទួលការឧបត្ថម្ភជាបន្តបន្ទាប់ មានជំនាញ១ច្បាស់លាស់ មានការទទួលស្គាល់ពីក្រសួងការងារ ហើយមានការងារធ្វើសមរម្យ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ការចុះអនុស្សរណៈជាលើកទី៣នេះ នឹងផ្តល់ការលើកទឹកចិត្តដល់អង្គការក្នុងការបន្តគោលដៅរបស់ខ្លួន និងអាចស្វែងរកនូវថវិកាពីដៃគូផ្សេងទៀតដើម្បីបន្តគាំទ្រ ដល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់គំនិតផ្តួចផ្តើមដល់អង្គការធ្វើយ៉ាងណាអាចបង្កើតប្រភពចំណូលដោយខ្លួនឯងដើម្បីធានានិរន្តរភាពស្ថាប័ន។

លោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក បានចាប់ផ្តើមដំណើរការនៅកម្ពុជា តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១០ ក្នុងគោលបំណងលើស្ទួយស្ត្រីក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្នអង្គការកំពុងតែបន្តអនុវត្តគម្រោងបណ្តុះបណ្តាលនៅរាជធានី ខេត្តចំនួន៣ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដើម្បីផ្តល់ក្តីស្រលាញ់ សិទ្ធិអំណាចដល់ជនក្រីក្រ ជនងាយរងគ្រោះ និងជួយឱ្យស្ថានភាពរបស់សិក្ខាកាមមានភាពល្អប្រសើរ ជាពិសេសពេលបញ្ចប់ការសិក្សាសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈ ទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានចំណេះដឹងប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកបការងារ ៕

អត្ថបទដែលជាប់ទាក់ទង