**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់អាណាព្យាបាល ត្រូវអប់រំណែនាំ កូន-ក្មួយ ចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អាណាព្យាបាល ត្រូវធ្វើការអប់រំណែនាំ កូន-ក្មួយ របស់ខ្លួនចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមជាបន្ទាន់។

នាយឧត្តមសេនីយ៍ ស ថេតបានអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គោលបំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដើម្បីប្រមូលកម្លាំងធ្វើបាតុកម្មនោះ គឺជាអំពើខុសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលកងកម្លាំងនគរបាលជាតិទាំងមូល គឺមិនអនុញ្ញាតជាដាច់ខាត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «យើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំ មិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត» ។

ឯកឧត្តម នាយឧត្តមសេនីយ៍បន្ដថា កងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ ដូច្នេះ ត្រូវការពាររដ្ឋ ជាដាច់ខាត មិនឲ្យអ្នកណាមកបំផ្លិចបំផ្លាញតាមបែបមិនប្រជាធិបតេយ្យឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ដល់ ឪពុក-ម្តាយ អាណាព្យាបាល របស់ក្រុមក្មេងៗ ត្រូវធ្វើការអប់រំណែនាំដល់ កូន-ក្មួយ របស់ខ្លួនឱ្យចាកចេញ ឱ្យឆ្ងាយពីក្រុមជ្រុលនិយម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា «ខ្ញុំ អំពាវនាវហើយ អំពាវនាវទៀត ទៅដល់អាណាព្យាបាល អ្នកពាក់ព័ន្ធទាំងអស់ ណែនាំ កូន ក្មួយ សាច់ញាតិ មិត្តភ័ក្រ្ត ប្រសិនបើមានចូលទៅក្នុងក្រុមនេះ (ក្រុមជ្រុលនិយម) គឺសុំដកខ្លួនចេញ ថយជាបន្ទាន់ ព្រោះវាជាបញ្ហាគ្រោះថ្នាក់។ ប្រឹងរៀនសូត្រ ប្រឹងចូលរួមធ្វើការងារសង្គម ដើម្បីសង្គមជាតិយើងទាំងមូល កុំចេះតែជឿតាមការញុះញង់ បំបែក បំបាក់ តាមអ្នកវិភាគមួយក្ដាប់តូច ឬអ្នកនៅខាងក្រៅ អ្នកដែលជ្រុលនិយម ទាំងក្នុង និងនៅខាងក្រៅ នោះ គឺគ្មានបានស្អីនោះទេ»៕

អត្ថបទដែលជាប់ទាក់ទង