អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យប្រព័ន្ធលូបង្ហូរទឹក និងការខូចខាតផ្លូវលេខ៣៦ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង
ភ្នំពេញ៖ នៅថៃ្ងទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ និងលោកអភិបាលក្រុង បានចុះពិនិត្យប្រព័ន្ធលូបង្ហូរទឹក និងការខូចខាតផ្លូវលេខ៣៦ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ជាគោលការណ៍ ឯកឧត្តមអភិបាលខេត្ត បានប្រគល់ ភារកិច្ចជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការស្តារប្រព័ន្ធលូ បង្ហូរទឹកឡើងវិញ ដើម្បីបង្ហូរទឹកដែលដក់លើផ្លូវចេញឱ្យអស់ និង ពិនិត្យលទ្ធភាពជួសជុលឡើងវិញ នៅរដូវប្រាំងខាងមុខ។ ដោយឡែកចំពោះរដ្ឋបាលក្រុង ត្រូវពិនិត្យកែលម្អបរិស្ថាន អនាម័យ ការបំភ្លឺដងផ្លូវ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីការប្រើប្រាស់ចំណីផ្លូវសាធារណៈ៕