ក្រុមការងាររដ្ឋសភា និងព្រឹទ្ធសភា បើកកិច្ចប្រជុំ ស្តីពីការបែងចែកការងារការទូតសភា
ភ្នំពេញ៖ ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ រួមជាមួយ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររដ្ឋសភា ជួបប្រជុំជាមួយក្រុមការងារព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យៀប សំណាង នាយករងខុទ្ទកាល័យអនុប្រធានទី២ ព្រឹទ្ធសភា ដើម្បីជជែកពិភាក្សាគ្នាស្តីពីការបែងចែកការងារការទូតសភា ការផ្ទេរការងារទំនាក់ទំនងរវាងសភាកម្ពុជា និងអង្គការអន្តរជាតិ ការផ្ទេរនិងចុះហត្ថលេខាដើម្បីជូនដំណឹងទៅកាន់ IPU, APPF, NAM-PM, APA, EU និងការងារធ្វើកំណត់បង្ហាញប្រគល់ជាឯកសារនូវបញ្ហាប្រឈម និងការងារការិយាល័យរៀបចំឯកសារផ្សេងៗជា Hard Copy ត្រៀមចូលរួមសហការជាមួយអង្គការអន្តរសភា និងការងារត្រៀមទៅចូលរួមកិច្ចប្រជុំ IPU ព្រមទាំងពិភាក្សាពីបញ្ហាផ្សេងៗមួយចំនួនទៀត។