**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ស្រូវប្រាំងប្រមាណ ៣០០ហិកតា ក្នុងឃុំចំនួន៤ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងរងផលប៉ះពាល់ដោយខ្វះទឹកស្រោចស្រព

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃអង្គារបានឱ្យដឹងថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រមាណជាង ៣០០ ហិកតា ក្នុងឃុំចំនួន៤ នៃស្រុកជើងព្រៃ កំពុងប្រឈមនឹងកូនរដូវប្រាំងដោយខ្វះទឹកក្នុងការស្រោចស្រពស្រូវប្រាំង ខណៈប្រភពទឹកមានទីតាំងនៅឆ្ងាយពីតំបន់ស្រូវលូតលាស់។

បើតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យបញ្ហាកង្វះទឹករបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន៤ នៃស្រុកជើងព្រៃដែលរួមមាន ឃុំត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ បានកំពុងជួបកូនរដូវប្រាំង និងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយសារប្រភពទឹកមានទីតាំងនៅឆ្ងាយពីតំបន់នេះ។ ក្នុងនោះ នៅឃុំទាំង៤ ក្នុងស្រុកជើងព្រៃ មានស្រែប្រាំងទំហំ ៣២៧ ហិកតា កំពុងរងផលប៉ះពាល់ដោយខ្វះទឹកស្រោចស្រព ដោយមានស្រូវប្រមាណជាង ៤០ហិកតា​ បានខូតខាត និងរងការបំផ្លាញដោយសារខ្វះទឹក និងការថែទាំ។

ជាមួយគ្នានោះ ជាដំណោះស្រាយពាក់ព័ន្ធទៅនឹងការខ្វះទឹកស្រោចស្របដំណាំស្រូវ ឯកឧត្តមអភិបាលខេត្តបានសម្រេច បើកប្រភពទឹកចេញពីតំបន់ទឹកឆាដែលជាប្រភពទឹកមួយក្នុងស្រុកព្រៃឈរ និងធ្វើការស្ដារប្រឡាយចាស់ៗ ដើម្បីសម្រួលឱ្យទឹកហូរមកដល់តំបន់ឃុំទាំង៤ ខាងលើនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានទឹកប្រើប្រាស់ និងស្រោចស្របដំណាំបានគ្រប់គ្រាន់  ហើយចំពោះតំបន់ដែលមានស្រូវខូចខាត អាជ្ញាធរខេត្តនឹងត្រៀមស្រូវពូជសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋធ្វើការដាំដុះឡើងវិញផងដែរ។

គួរបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ស្រុកជើងព្រៃ ក្នុងខេត្តកំពង់ចាមដដែល មានភូមិចំនួន៨ ដែលមានផ្ទៃដីដាំដុះស្រូវប្រមាណជាង ៩០០ ហិកតា និងស្រុកបាធាយមានចំនួន ២ឃុំ មានផ្ទៃដីដាំដុះស្រូវប្រមាណជាង ៦០០ ហិកតា ក៏បានប្រឈមនឹងការខ្វះទឹកស្រោចស្រពដំណាំដែរ៕

អត្ថបទដែលជាប់ទាក់ទង