**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**ចំនួនអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់នៅអេស្ប៉ាញកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន**កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ៨នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា**៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង ៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ ១ពាន់នាក់**ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំ នៅវិទ្យាល័យព្រះអង្គឌួង**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង

ចក្រភពអង់គ្លេស ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស ក្នុងវិស័យនានាជាច្រើននៃកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរការបើកសម្ពោធសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស។

ជាកិច្ចឆ្លើយតប ឯកឧត្តម ដូមីនីក វីលៀមស៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត។ ក្នុងឱកាសជំនួបនេះដែរ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ៕

អត្ថបទដែលជាប់ទាក់ទង