**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អភិបាលខេត្តកណ្តាល ណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិទូទាំងខេត្ត ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិ ទូទាំងខេត្តកណ្ដាលដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង ៥០ភូមិនេះ មានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ ត្រូវមានបណ្ដាញទឹកស្អាត ទៅដល់ភូមិទាំង៥០នេះ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងកិច្ចប្រជុំពិនិត្យ ដោះស្រាយការផ្គត់ផ្គង់ទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាតទាំងអស់ទូទាំងខេត្តកណ្ដាល នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ ដោយបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ទឹកមាន២ប្រភេទ គឺទឹកស្អាត និងទឹកស្រោចស្រប់ ទឹកស្អាតជាតំរូវការចាំបាច់ដែលយើងត្រូវតែខិតខំក្នុងការផ្គត់ផ្គង់អោយបានគ្រប់គ្រាន់ និងត្រូវខិតខំដោះស្រារឿងនេះអោយលឿន និងឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតនេះ ដោយមិនត្រូវអូសបន្លាយទៀតបានទេ ហើយនេះគឺជាការរួមចំណែកបំពេញនូវសេចក្ដីត្រូវការ និងការរួមចំណែកលើកកម្ពស់សុខុមារភាពសាធារណៈ នៅពេលប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ដោយកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រើប្រាស់ទឹកមិនស្អាត។ ហើយពាក់ព័ន្ធកិច្ចការនេះក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាត ត្រូវតែមានការទទួលខុសត្រូវ ហើយត្រូវធ្វើឱ្យបានក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ហើយអ្នកដែលមិនមានការទទួលខុសត្រូវ សូមស្នើសុំលុបអាជ្ញាប័ណ្ណចេញ ហើយអ្នកដែលមិនអាចធ្វើទៅបាន ក៏ត្រូវស្នើសុំដកអាជ្ញាប័ណ្ណមកវិញ ដើម្បីរកដៃគូសេវាករណាដែលមានសមត្ថភាព មានទុន ក្នុងការវិនិយោគទៅលើការផ្គត់ផ្គង់សេវាទឹកស្អាតនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា កន្លងមកអ្នកដែលបានផ្គត់ផ្គង់ទឹកស្អាតហើយ ហើយទឹកដែលប្រើប្រាស់នោះមិនស្អាត បន្ទាប់ពីកិច្ចប្រជុំនេះទៅសូមឱ្យមានការទទួលខុសត្រូវ អ្នកដែលបន្តខ្វះខាតក្នុងការទទួលខុសត្រូវលើការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវទទួលរងការពិន័យទៅតាមច្បាប់។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ សូមមានការប្រកួតប្រជែងលើគុណភាពទឹកស្អាតជាមួយនឹងរដ្ឋាករទឹក ដើម្បីធានាថាទឹកស្អាតរបស់យើងប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ យើងមិនត្រូវបណ្ដោយឱ្យបញ្ហាទឹកស្អាតនេះគំរាមកំហែងដល់សុខភាពរបស់អ្នកប្រើប្រាស់ជារៀងរហូតនោះទេ គឺត្រូវតែមានការកំណត់ច្បាស់លាស់ និងការទទួលខុសត្រូវពីម្ចាស់សេវាករ ៕

អត្ថបទដែលជាប់ទាក់ទង