រដ្ឋមន្ត្រីក្រសួងរ៉ែ ទទួលជួបឯកអគ្គរដ្ឋទូតទួរគី ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារទ្វេភាគីលើវិស័យរ៉ែ ថាមពល និងប្រេងនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលជួប លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតទួរគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីលើវិស័យរ៉ែ ថាមពល និងប្រេងនៅកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកពីការបើកផ្លូវការទូតដ៏រឹងមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីទួរគីពីអាណត្តិមុនៗ ហើយនិងនយោបាយបង្កើនមិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងល្អនេះដើម្បីផលប្រយោជន៍ជាតិទៅវិញទៅមក។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងចរចារបើកផ្លូវឱ្យមានការហោះហើរត្រង់មកប្រទេសកម្ពុជាដោយក្រុមហ៊ុនអាកាសចរណ៍ទួរគី ហើយប្រទេសនេះកំពុងមានការចាប់អារម្មណ៍លើការវិនិយោគថាមពលបៃតងនិងកសិឧស្សាហកម្មនៅកម្ពុជា ៕