**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងសប្បុរសជន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយ ស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលមានទីតាំងស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែក លើសហគមន៍បានរាយការណ៍ពីសកម្មភាពការងារថា មជ្ឈមណ្ឌលចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១០ ខែសីហា ២០១៧ បើកប្រើប្រាស់នៅថ្ងៃទី២២ ខែមីនា ២០២២ មជ្ឈមណ្ឌលមានមន្ត្រីបំរើការងារចំនួន ៤៩នាក់ ស្រី ១១នាក់ មជ្ឈមណ្ឌលមានអគារចំនួន ២៣ខ្នងស្មើនឹង ៧៧បន្ទប់ស្នាក់នៅ។ ចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានទទួលជនរងគ្រោះប្រើប្រាស់គ្រឿងញៀនចំនួន ៣,៥៩១នាក់ ស្រី ១៣៩នាក់ បានបញ្ចប់កម្មវិធី និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារចំនួន ១,៧៣៧នាក់ ស្រី ៧៤នាក់ ហើយអ្នកកំពុងទទួលសេវាព្យាបាលស្នាក់នៅបន្តមានចំនួន ១,៨៥៤នាក់ ស្រី ៦៥នាក់។ មណ្ឌលបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈមានដូចជា កម្មវិធីមិត្តអប់រំមិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម បំនិនជីវិត រោងជាងជាដើម។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត បានដឹកនាំប្រតិភូសួរសុខទុក្ខប្អូនៗដែលមាន វត្តមាននៅទីនេះ សង្ឃឹមថា ប្អូនដែលបាន បញ្ចប់ការព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសូមកុំពាក់ព័ន្ធបន្តទៀត ព្រោះការពាក់ព័ន្ធវាមិនបាននាំអ្វីមកល្អនោះទេ ការប្រើប្រាស់គ្រឿងញៀននាំឱ្យអន្តរាយដល់ក្រុមគ្រួសារ ខាតបង់ថវិកាថែមទៀតផង យើងត្រូវគិតគូរខ្លួនយើងមិនត្រូវប៉ះពាល់គ្រឿងញៀន ព្រោះវាបានបំផ្លាញសុខភាព សេដ្ឋកិច្ចគ្រួសារ បាត់បង់ថវិកា ប៉ះពាល់កិត្តិយសក្រុមគ្រួសារដែលសង្គមស្អប់ខ្ពើម ការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានជាអំពើហឹង្សាក្នុងគ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិថែមទៀតផង។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានជូនពរក្មួយៗនៅក្នុងមណ្ឌលត្រូវបេ្តជ្ញាចិត្តទាំងអស់គ្នាថា មិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀនទៀតទេ ត្រូវបេ្តជ្ញាចិត្តថា មិនចូលមកក្នុងមណ្ឌលជាលើកទីពីរ ព្យាបាល ហើយក៏ត្រូវធ្វើការកែប្រែខ្លួនឱ្យក្លាយជាខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មានប្រសាសន៍លើកឡើងថា ១៨ឆ្នាំមុន នៅទីនេះមិនមានអ្វីនោះទេ ក្នុងអំឡុងឆ្នាំ២០១៧ ឯកឧត្តមបានប្រគល់ដីសាងសង់មជ្ឍមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏ប៉ុន្តែនៅពេលដែលពួកគាត់បានបន្សាបរួចរាល់ ពួកគាត់មិនបានចូលបំរើការងារនៅក្នុងកសិដ្ឋានរបស់ឯកឧត្តម ម៉ុង ឬទ្ធី នោះទេ ពួកគាត់បានវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ ព្រមទាំងអគុណប្រធានមណ្ឌលព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅតែពុះពារដោះស្រាយបញ្ហាប្រឈមបានល្អ ទោះបីកំណើនអ្នកញៀនគ្រឿងញៀនមានការកើនឡើងជាបន្តបន្ទាប់ និងសូមជូនពរក្មួយនៅពេលចេញពីមណ្ឌលត្រូវតែបេ្តជ្ញាថា មិនប៉ះ ពាល់គ្រឿងញៀនទៀតនោះទេ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនមណ្ឌលចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឧបត្ថម្ភសាច់ជ្រូក ២ក្បាល ស្មើ ៤៥០គីឡូក្រាម លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ថវិកា ១ ០០០ដុល្លាអាមេរិក និងសប្បុរសជនក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមានដូចជា៖
១.BOLAI CASINO អង្ករ ១០តោន ទឹកស៊ីអ៉ីវ ២០០យួរ ទឹកត្រី ២០០យួរ មី ២០០កេសតូច
២.WM CASINO អង្ករ ៥តោន
៣.KWANG TUNG HONG KONG អង្ករ ៥តោន
៤.YA ZHOU YI HAO អង្ករ ៥តោន
៤.ML.VILLA អង្ករ៥តោន ៕

អត្ថបទដែលជាប់ទាក់ទង