ឯកឧត្ដម ហេង ណន ជួបគណៈប្រតិភូក្រុមហ៊ុន Adani Ports and Logistics ពិភាក្សាពីការវិនិយោគលើវិស័យភស្តុភារកម្ម វិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូក្រុមហ៊ុន Adani Ports and Logistics ដឹកនាំដោយលោក Capt. Sandeep Mehta ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រោមឱវាទ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរមតិយោបល់ សិក្សាស្វែងយល់ពីឱកាសសហការ និងវិនិយោគលើវិស័យភស្តុភារកម្ម វិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។
គណ:ប្រតិភូក្រមហ៊ុនAdani Ports and Logistics បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលេីគម្រោងដែលប្រកបដោយសក្តានុពលរបស់កម្ពុជា ហេីយសន្យានាំយកនូវគម្រោងទាំងនេះ ទៅផ្សព្វផ្សាយបន្តជូនដល់ដៃគូរវិនិយោគរបស់ខ្លួនបន្ថែមទៀត៕