ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើបាឋកថាស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជោសម្រាប់ការអភិវឌ្ឍកម្ពុជា» ជូនដល់កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជោសម្រាប់ការអភិវឌ្ឍកម្ពុជា» ជូនដល់កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលសរុបប្រមាណជាង ២៣០ អង្គ/នាក់ ដោយផ្ទាល់ និងប្រមាណ ១៥០នាក់ តាមប្រព័ន្ធវីដេអូពីចម្ងាយ។
បន្ថែមពីលើសក្តានុពលយ៉ាងមហាសាលនៃគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពី បច្ចុប្បន្នភាពបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការស្រាយបំភ្លឺជុំវិញករណី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ផងដែរ៕