**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

អភិបាលខេត្តឧត្តរមានជ័យ៖ បញ្ហាប្រឈមក្តីកង្វល់ សំណើរ សំណូមពរ និងទំនាស់ផ្សេងៗរបស់ប្រជាពលរដ្ឋ គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាព

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា បញ្ហាប្រឈមក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្តបាន និងកំពុងជំរុញ និងលើកកម្ពស់ការដោះស្រាយទំនាស់ទាំងឡាយក្រៅប្រព័ន្ធតុលាការ។

ឯកឧត្ដមបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងប្រតិភូអមដំណើរ ដែលចុះជួបសំណេះសំណាល និងពិភាក្សាការងារដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត បានទទួលស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូ រដ្ឋបាលខេត្តបានអនុវត្តតាមគោលនយោបាយ និងយន្តការច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋសភាបានអនុម័តដាក់ឱ្យអនុវត្ត និងយន្តការផ្សេងៗដែលបានដាក់ចេញ។

ឯកឧត្តមបានបញ្ជាក់ថា “ចំពោះបញ្ហាប្រឈមក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្តបាន និងកំពុងជំរុញ និងលើកកម្ពស់ការដោះស្រាយទំនាស់ទាំងឡាយក្រៅប្រព័ន្ធតុលាការ ដែលមាន ៣ថ្នាក់ ទាំងថ្នាក់ ឃុំ ថ្នាក់ក្រុងស្រុក និងថ្នាក់ខេត្ត”។

ឯកឧត្តម មាន ចាន់យ៉ាដា បានបន្ថែមថា ក្រៅពីនេះរដ្ឋបាលខេត្តក៏មានយន្តការដោះស្រាយតាមរយៈលេខាធិការដ្ឋានសុរិយោដីខេត្ត ក៏ដូចជាយន្តការដោះស្រាយតាមរយៈគណៈកម្មការជាតិដោះស្រាយទំនាស់ដីធ្លី ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងមិនមើលរំលង។ ក្នុងករណីការប្រើប្រាស់យន្តការទាំងអស់ខាងលើនៅតែពុំអាចដោះស្រាយបាន នោះរដ្ឋបាលខេត្តក៏និងប្រើប្រាស់យន្តការចុងក្រោយ គឺយន្តការដោះស្រាយតាមប្រព័ន្ធតុលាការ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា តាមរយៈការប្រើប្រាស់នូវយន្តការដោះស្រាយទំនាស់ខាងលើ រដ្ឋបាលខេត្តបានដោះស្រាយបានជាច្រើនករណី និងជាច្រើនសំណុំរឿងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ។ ក្នុងនោះដែររដ្ឋបាលខេត្តក៏កំពុងតែប្រឹងប្រែងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់តាមរយៈយន្តការដែលយើងបានអនុវត្តកន្លងមកជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង