**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

ព្រឹកនេះ! សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ។

បច្ចុប្បន្នឯកសារគោលដែលក្រសួងធម្មការនិងសាសនាបានចងក្រងសម្រាប់ការបើកវគ្គបណ្តុះបណ្តាល តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនី គឺដកស្រង់មកពី គម្ពីរព្រះត្រៃបិដកខ្មែរ វចនានុក្រមខ្មែរភាគ១ ភាគ២ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ សៀវភៅក្បួនអាពាហ៍ពិពាហ៍ របស់អ្នកឧកញ៉ាមហាមន្រ្តី ញិក នូវ ក្បួនទម្រង់ការអាពាហ៍ពិពាហ៍ របស់ឧត្តមប្រីជា ចាប ពិន កម្រងអត្ថបទឧទ្ទេសាចារ្យ របស់ក្រសួងធម្មការនិងសាសនា ឯកសារទស្សនាវដ្តីកម្ពុជសុរិយា សៀវភៅអរិយធម៌ របស់លោកស្រី ត្រឹង ងា និងលិខិតបទដ្ឋាននានាដែលមានខ្លឹមសារពាក់ព័ន្ធជាដើម។

ទោះបីជាក្រសួងធម្មការនិងសាសនាខិតខំអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដោយបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាបន្តបន្ទាប់កន្លងមកក្តីក៏នៅតែមិនទាន់មានការឯកភាពគ្នាទាំងស្រុងក្នុងការដឹកនាំពិធីកម្មនានារបស់លោកអាចារ្យនៅឡើយ ព្រោះប្រពៃណីទំនៀមទម្លាប់ខ្មែរមានភាពសម្បូរបែបណាស់ ហើយខុសៗគ្នា ទៅតាមតំបន់ ភូមិ ស្រុករៀងៗខ្លួន ម្យ៉ាងទៀតដោយសារប្រទេសកម្ពុជាយើងបានឆ្លងកាត់សង្គ្រាមជាច្រើនលើក ធ្វើឱ្យគម្ពីរក្បួនខ្នាត ធនធានព្រឹទ្ធាចារ្យ បញ្ញវន្ត។ល។ ដែលជាមូលធនដ៏សំខាន់សម្រាប់សាសនា ប្រពៃណីទំនៀមទម្លាប់ត្រូវបានបាត់បង់។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ក្រសួងធម្មការនិងសាសនាបាននិងកំពុងធ្វើការពិគ្រោះយោបល់ជាមួយក្រុមឧទ្ទេសាចារ្យ ស្វែងរកធនធានព្រឹទ្ធាចារ្យនិងបញ្ញវន្ត ដែលមានចំណេះដឹងច្បាស់លាស់ផ្នែកធម៌វិន័យព្រះពុទ្ធសាសនា និងគម្ពីរក្បួនខ្នាត ទម្រង់ប្រពៃណីទំនៀមទម្លាប់ ដើម្បីធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សារបស់អាចារ្យ អាចារិនី កែសម្រួលបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនដែលនៅមិនទាន់មានសង្គតិភាពគ្នាទាំងស្រុង ទាំងពិធីសាសនានិងទម្រង់ពិធីមង្គលនានា ធ្វើឱ្យក្លាយទៅជាកម្មវិធីសិក្សារបស់ អាចារ្យ អាចារិនី មួយ មានលក្ខណៈត្រឹមត្រូវនិងឯកភាពជាទម្រង់តែមួយស្របតាមការវិវត្តសង្គម ប៉ុន្តែ មិនប្រាសចាកនូវខ្លឹមសារនៃសាសនពិធីនិងទម្រង់ពិធីមង្គលផ្សេងៗ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាបានបន្សល់ទុក។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលដឹកនាំនិងគ្រប់គ្រងដោយក្រសួងធម្មការនិងសាសនា ត្រូវបានបដិសន្ធិឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៩ ដោយកាលណោះ សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ ខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឱ្យមានការជជែកវែកញែករកខុសរកត្រូវមិនដាច់ស្រេច។ សម្តេចតេជោ យល់ថា នេះជាវិបត្តិអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនគិតគូរទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះទើបនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេសឱ្យមានការឯកភាពគ្នា យោគយល់គ្នាលើការដឹកនាំពិធីកម្មសាសនានិងពិធីមង្គលនានា ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិអាចារ្យកើតឡើង។ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ មក ក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់លាស់នូវពិធីកម្ម ចេះចាំទំនៀមស្រុកទេស ដែលមានសមត្ថភាពជំនាញខ្ពស់ មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំ ពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នេះឡើង ដែលអាចផ្តល់ឱកាសឱ្យអាចារ្យ អាចារិនីទូទាំងប្រទេសបានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមកលើទម្រង់ពិធីកម្មផ្សេងៗ ដែលមាននៅតាមមូលដ្ឋានភូមិស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង