**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រុមជ្រុលនិយមកំពុងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ ពង្រឹងសេដ្ឋកិច្ចនិងការពារទឹកដីបានយ៉ាងល្អ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ជាអកុសលណាស់ នៅពេលដែលកម្ពុជាយើងកំពុងដំណើរការអភិវឌ្ឍទៅមុខយ៉ាងស្វាហាប់ ក្រុមជនអគតិមួយចំនួន គាត់នាំគ្នាបំផុស បំផុល ខុសពីការពិតថាការដំណើរការនៃការអភិវឌ្ឍរបស់យើង នឹងត្រូវបាត់បង់ទឹកដី គេនឹងយកទឹកដីរបស់យើង នៅតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍។

ឯកឧត្តមបានបញ្ជាក់ថា នៅពេលគេមិនទាន់បានរៀបចំអាពាហ៍ពិពាហ៍ផង គាត់មកភូតកុហកថា នៅពេលកូនចៅកើតមក គេយកទៅបាត់ហើយ ពេលកូនកើតមកបាត់ដៃ បាត់ជើង ឈឺបាត់ទៅហើយ។ នេះជាទស្សនៈរបស់ក្រុមជ្រុលនិយមទាំងអស់នោះ ដែលមានចេតនាអាក្រក់មកលើសង្គមកម្ពុជា។ ជាការពិត នៅពេលយើង យើងរៀបការ យើងបង្កើតកូនមក យើងមានពេទ្យ យើងមានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ត្រឹមត្រូវល្អ សម្រាប់មើលថែកូនយើង ឱ្យកូនយើងលូតលាស់ធំធាត់ល្អ មានបញ្ញាឈ្លាសវៃ សម្រាប់អនាគតប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថាការផ្សព្វផ្សាយបំភ្លើសខុសពីការពិត ថាបាត់បង់ប្រយោជន៍ ទឹកដីទៅប្រទេសណាមួយ អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម គឺពួកប្រឆាំងទាំងអស់នោះ កំពុងបំពុលបរិយាកាស សេដ្ឋកិច្ចកម្ពុជាយើង ឱ្យបរទេសមើលឃើញថា អស្ថេរភាព មិនឱ្យគេមកវិនិយោគ និងមិនចង់ឱ្យទេសចរមកលេងកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាស ប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយជំរុញឱ្យ មន្ត្រីគ្រួសារបរិស្ថាន ក៏ដូចជាប្រជាពលរដ្ឋ បានយល់ដឹងថាតើអ្វីទៅជា (CLV- DTA) ដើម្បីកុំឲ្យចាញ់ការញុះញង់ បោកប្រាស់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច៕

អត្ថបទដែលជាប់ទាក់ទង