**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

សម្តេចធិបតី៖ ឆ្នាំ១៩៩៩ នៅរដ្ឋសភា មានបក្សច្រើនរួមទាំងបក្ស សម រង្សុី ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភា មិនមែនមានតែគណបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ចាំបាច់អីបានជានៅពេលចរន្តចាប់ផ្តើមឡើងបានដុតបន្ថែម ចុះពេលដែលខ្លួននៅជាសមាជិកសភា មាន៥៥កៅអី ក្នុងសភា មិចក៏មិននិយាយ រឿងនេះ។

សម្តេចធិបតី បានថ្លែងចោទសួរទៅកាន់ក្រុមប្រឆាំងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយអាចារ្យ-អាចារិនី នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី បានថ្លែងថា សម្តេចសួរដូចឆោត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះមានតាំងពីឆ្នាំ១៩៩៩ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាម្នាក់ឯងទេ ពីឆ្នាំ១៩៩៩ មាន ៣គណបក្ស ២០០៣ គណបក្សរបស់លោកនឹង (បក្ស សម រង្ស៉ី) ក៏មាននៅក្នុងសភាដែរ មិចក៏មិនតវ៉ាជំទាស់ពេលនោះ ស្ងាត់ម្លេះបានន័យថា អស់លោកក៏យល់ថា កិច្ចព្រមព្រៀងនេះមិនគ្រោះថ្នាក់ ទើបឯងឥលូវឃើញចាប់ផ្តើមបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម ចុះពេលដែលនៅសមាជិកសភា គណបក្សមាន ៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនឹង?។

សម្តេចធិបតី បានបន្ថែមថា ជាធម្មតាបក្សប្រឆាំងនៅពេលឃើញរាជរដ្ឋាភិបាលធ្វើអីគ្រោះថ្នាក់ គេយកតែឱកាសនោះដើម្បីវ៉ៃប្រហារ ហើយខ្លាំងបំផុតនៅក្នុងសភា ខណៈពេលដែលខ្លួន មាននៅក្នុងសភា ៥៥កៅអី ហើយកាលនឹងមានរហូតដល់ ៣បក្ស ហេតុអីក៏មិននិយាយថាកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ វាខុសទៅ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានចោទសួរទៅកាន់យុវជនជំនាន់ក្រោយ ដែលបានស្តាប់តាមការញុះញ៉ង់ និងសុំសួរឱ្យច្បាស់ថាតើហេតុអីបានជាពីមុន លោកអ៊ំ លោកតា លោកវីរបុរសខ្លួន មិនតវ៉ាពេលដែលខ្លួន នៅក្នុងសភា ខណៈដែលសភាមានអាណត្តិ ៥ឆ្នាំ ហើយខ្លួនបាននៅតាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ មានរយៈពេលជិត ២០ឆ្នាំ ហើយហេតុអីបានជាមិនជំទាស់ពេលនោះឱ្យហើយ ឫគិតថាកិច្ចព្រមព្រៀងនេះត្រូវដែរ? ហើយមកដល់ពេលនេះ នៅពេលដែលឃើញចរន្តតវ៉ា ទើបចេញមកដុតបន្ថែម ហើយឱ្យក្មេងៗមកធ្វើសកម្មភាពគ្រោះថ្នាក់។

សម្តេចធិបតី បានបន្ថែមដែរថា មានអ្នកដែលស្រែកខ្លាំងជាងគេ គឺកំពុងនៅប្រទេសជប៉ុន ខណៈដែលខ្លួនឯងទើបតែបានធ្វើលិខិតធានាយកឱពុកម្តាយទៅនៅជាមួយ ហើយបែជាមកបំផុសឱ្យគេមកប្រ ឈមជាមួយរដ្ឋអំណាចទៅវិញ ដែលបានសុទ្ធតែរៀបចំគោលដៅចាប់ផ្តើមនៅទីលាន ហើយបន្តដើរតាមស្ថានទូត និងត្រៀមទប់ទល់ជាមួយអាជ្ញាធរជាបន្តបន្ទាប់ផងដែរ។

សម្តេចធិបតី ក៏បានចោទសួរទៅកាន់ប្រជាពលរដ្ឋ និងអ្នកដែលបានស្តាប់តាមការញុះញ៉ង់ពីក្រៅប្រទេសមកនោះ ថា តើអំពើដែលបានរៀបចំទាំងគ្រាប់បែក រៀបចំទាំងដបសាំង រៀបចំដំបង រៀបចំជំពាម តើនេះឫការត្រៀមរៀបចំឧបករណ៍សម្ភារសម្រាប់ធ្វើបាតុកម្មអហឹង្សា? ទី២ ផែនការគោលគំនិតចេញច្បាស់លាស់ហើយ គឺផ្តួលរំលំរដ្ឋាភិបាល មិនមែនត្រឹម ដក ឫមិនដក ពី CLV នោះទេ។

សម្តេចធិបតី បានបន្ថែមថា សូមបងប្អូនសួរមើលក្រែងខ្លាចបាត់ប្រទេស ក្នុងពេល ២៥ឆ្នាំ ឬ ៥០ឆ្នាំ តើចាំបាច់ឈានទៅដល់ការបែកបាក់ទឹកដី និងអស្ថេរភាពពីថ្ងៃនេះធ្វើអី? ព្រោះបើធ្វើតែដូចនេះគឺនឹងធ្វើឱ្យខ្មែរកា ន់តែខ្សោយ និងឈាន់ដល់ការបាត់បង់ទឹកដីដោយស្វ័យប្រវត្តិ បាត់បង់ការពឹងផ្អែកទៅលើកម្លាំងខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង