**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រ នៅស្រុកព្រៃនប់ ១ ១៦៣គ្រួសារ ទទួលអំណោយរបស់សាខាកាកបាទក្រហម ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹង ក្មេងកំព្រា នៅស្រុកព្រៃនប់ចំនួន ១ ១៦៣គ្រួសារ ។

ពីធីចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅស្រុកព្រៃនប់ បានរៀបចំធ្វើនៅអាហារដ្ឋាន ឡេងទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបាននាំបងប្អូនសប្បុរជនជាជនបរទេសចូលរួមចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទីទ័លក្រ មកពីឃុំទាំង១៥ ក្នុងស្រុកព្រៃនប់ មានចំនួន ១.១៦៣គ្រួសារ និងបានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំសាខា អនុសាខាស្រុកព្រៃនប់ អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម ដែលបានលះបង់កម្លាំងកាយ ចិត្ត ថវិកា សម្ភារៈជួយសម្រួលការលំបាកខ្វះខាតរបស់ពុកម៉ែ ពូមីងជាបន្តបន្ទាប់ ហើយអំណោចទាំងអស់នេះមិនអាចជួយដោះស្រាយបានមួយជីវិតនោះទេ វាអាចជួយដោះស្រាយជីវភាពបានមួយរយៈពេលខ្លី ព្រមទាំងសូមថ្លែងអំណគុណ និងអគុណបងប្អូនសប្បុរសជនដែលបានបរិច្ចាគថវិកា និងសម្ភារៈចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីនាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំការសាកសួរសុខទុក្ខ និងសេច ក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

សម្តេចបានធ្វើការណែនាំឱ្យសាខានាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រីមានកូនច្រើន ចាស់ជរា ក្មេងកំព្រានៅក្នុងស្រុកព្រៃនប់។
ឯកឧត្តម ប្រធានស្តីទីបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ដោយផ្តោតសំខាន់លើអត្ថភាពចំនួន៥ មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ចំពោះមនុស្ស សំដៅការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ទាមទារឱ្យមានចំណេះ ជំនាញ និងបទពិសោធន៍មានលទ្ធភាពបង្កើតអាជីវកម្ម និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពចំណេះ ជំនាញ ។ ពិសេសការកែទម្រង់វិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលបានជំរុញសាលារៀនឱ្យនៅគៀក និងប្រជាពលរដ្ឋនៅមូល ដ្ឋាន។ ដើម្បីឪ្យប្រទេសជាតិខ្លាំង ទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេសច្បាស់លាស់ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ពិសេសហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ទន្ទឹមហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង យើងក៏បានសាងសង់ផ្លូវបេតុងនៅតាមភូមិ ឃុំ សង្កាត់នៅទូទាំងខេត្ត ធ្វើឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែមានភាពងាយស្រួលនាពេលបច្ចុប្បន្ន ចំពោះបញ្ហាទឹកស្អាត បានតបណ្តាញជូនប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ភ្លើង យើងបានតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់់ ។  បញ្ហាបច្ចេកវិទ្យា រាជរដ្ឋាភិបាលបាននឹងកំពុងបន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញ ជូនដល់យុវជននៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ជាខេត្តមួយដែលរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានរោងចក្រ សហគ្រាសជាច្រើនបានបោះទីតាំងនៅក្នុងខេត្តព្រះសីហនុ បានស្រួបយកកម្លាំងពលកម្ម និងស្រូបយកថវិកាជិត ៣០០លានដុល្លាអាមេរិក ចូលមកក្នុង សហគមន៍មូលដ្ឋានក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ សីហនុ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋា ភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបន្ថែមទៀត។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រនៅស្រុកព្រៃនប់នាពេលនេះ មានចំនួន ១.១៦៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១ (សារុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ទឹកសុទ្ធ១កេស និងថវិកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង