ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៤
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងនាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តិនៅសាលប្រជុំធំសាលាខេត្ត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១. សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តស្តីពីការរពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែន ការយុទ្ធសាស្ត្រថវិកាខេត្តសម្រាប់ឆ្នាំ២០២៥-២០២៧ និង គម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។
២. ការពិនិត្យ ពិគ្រោះយោបល់ និងអនុម័តលើសេចក្តីព្រាងផែន ការយុទ្ធសាស្ត្រថវិកាខេត្តសម្រាប់ឆ្នាំ២០២៥-២០២៧ និង គម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕