ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតថ្មី របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី។
ជំនួបនេះបានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល បរិវត្តកម្មឌីជីថល ការអភិវឌ្ឍ 5G និងសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ៕