**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

WHO ប្រកាសការផ្ទុះឡើងនៃជំងឺអុតស្វានៅទ្វីបអាហ្រ្វិក ជាគ្រាអាសន្នផ្នែកសុខភាពសកល

ឡុងដ៍៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសការផ្ទុះឡើងនៃជំងឺអុតស្មានៅក្នុងប្រទេសកុងហ្គោ និងកន្លែងផ្សេងទៀតក្នុងទ្វីបអាហ្រ្វិកជាគ្រាអាសន្នជាសកលកាលពីថ្ងៃពុធទី ១៤ ខែសីហា ជាមួយនឹងករណីឆ្លងដែលត្រូវបានបញ្ជាក់ក្នុងចំណោមកុមារ និងមនុស្សពេញវ័យនៅក្នុងប្រទេសជាង ១២  និងទម្រង់ថ្មីនៃមេរោគរីករាលដាល ខណៈកម្រិតនៃការចាក់វ៉ាក់សាំងទាប។

នៅដើមសប្តាហ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក(CDC)បានប្រកាសថា ការផ្ទុះឡើងនៃមេរោគអុតស្វាគឺជាគ្នាអាសន្នផ្នែកសុខភាពសាធារណៈ ដោយមានអ្នកស្លាប់ជាង ៥០០នាក់ និងបានអំពាវនាវឱ្យមានជំនួយអន្តរជាតិដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគដ៏សាហាវនេះ។

ជុំវិញបញ្ហានេះ អគ្គនាយក WHO លោក តេដ្រូស អាថាណុម ហ្គេប្រេយេស៊ូស បានលើកឡើងថា “នេះគឺជាអ្វីដែលគួរព្រួយបារម្ភដល់យើងទាំងអស់គ្នា[…] សក្តានុពលសម្រាប់ការរីករាលដាលបន្ថែមទៀតនៅក្នុងទ្វីបអាហ្រ្វិក និងក្រៅតំបន់ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់”។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក បានបញ្ជាក់ថា ជំងឺអុតស្វាត្រូវបានគេរកឃើញនៅក្នុង ១៣ប្រទេសក្នុងឆ្នាំនេះ ហើយជាង ៩៦ភាគរយនៃករណីនេះ និងការស្លាប់ទាំងអស់គឺស្ថិតនៅក្នុងប្រទេសកុងហ្គោ។ ករណីឆ្លងកើនឡើង ១៦០ភាគរយហើយអ្នកស្លាប់កើនឡើង ១៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រហូត មក ដល់ ពេល នេះ មាន ការឆ្លងជាង ១៤ ០០០ ករណី ហើយ មនុស្ស ៥២៤នាក់ បាន ស្លាប់។ មន្ត្រីនៅ CDC បាននិយាយថា ជិត៧០ភាគរយនៃកណីនៅក្នុងប្រទេសកុងហ្គោគឺកើតមានលើកុមារអាយុក្រោម ១៥ឆ្នាំ ដែលមានចំនួន៨៥ភាគរយនៃការស្លាប់ផងដែរ។

លោក សាលីម អាប់ឌូល ការីម (Salim Abdool Karim) អ្នកជំនាញជំងឺឆ្លងអាហ្វ្រិកខាងត្បូង និងជាប្រធានក្រុមសង្គ្រោះបន្ទាន់CDC បានលើកឡើងថា ៖«ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពមួយដែលជំងឺអុតស្វាបង្កហានិភ័យដល់ប្រទេសជិតខាងជាច្រើនទៀតនៅក្នុង និងជុំវិញអាហ្វ្រិកកណ្តាល»។ កាលពីឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺអុតស្វាជាភាពអាសន្នសាកល បន្ទាប់ពីបានរីករាលដាលដល់ប្រទេសជាង៧០ប្រទេស ដែលភាគច្រើនប៉ះពាល់ដល់បុរសស្រឡាញ់ភេទដូចគ្នា។

អ្នកជំនាញមានការព្រួយបារម្ភជាពិសេសអំពីការរីករាលដាលនៃជំងឺអុតស្វានៅក្នុងជំរំសម្រាប់ជនភៀសខ្លួននៅភាគខាងកើតប្រទេសកុងហ្គោដែលមានជម្លោះ។ ទន្ទឹមគ្នានេះ អង្គការ Save the Children បានបង្ហាញថា ប្រព័ន្ធសុខភាពរបស់ប្រទេសកុងហ្គោបាននឹងកំពុងយ៉ាប់យ៉ឺនរួចហើយ ក្រោមភាពតានតឹងនៃកង្វះអាហារូបត្ថម្ភ ជំងឺកញ្ជ្រឹល និងជំងឺអាសន្នរោគ។

គួរបញ្ជាក់ថា ជំងឺអុតស្វានេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងបណ្តាប្រទេសចំនួនបួននៅអាហ្វ្រិកខាងកើតគឺ៖ ប៊ូរុនឌី កេនយ៉ា រ្វាន់ដា និងអ៊ូហ្គង់ដា ខណៈការផ្ទុះឡើងទាំងអស់នោះមានទំនាក់ទំនងទៅនឹងការផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ។កុងហ្គោមិនបានទទួលវ៉ាក់សាំងអុតស្វា ដែលខ្លួនបានស្នើសុំទេ។ អាជ្ញាធរកុងហ្គោ បានអោយដឹងថាពួកគេបានស្នើសុំវ៉ាក់សាំងចំនួន ៤ លានដូស៕

អត្ថបទដែលជាប់ទាក់ទង