**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**វិមានក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Donald Trump គ្រោងនឹងជួបសន្ទនា តាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ**លោក ដូណាល់ ត្រាំ នឹងជជែកជាមួយលោក ពូទីន អំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន

សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួបនេះ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។

លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍។

លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងបណ្តាញប្រៃសណីយ៍។

សម្តេចធិបតី បានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។

លោកអគ្គនាយកបានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង