**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រកាសឯកឧត្ដម ម៉ាង ស៊ីណេត ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួមពីគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ និងមេបុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង២៩ នៃខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុសម្រេចបានកន្លងមកក្នុងការធ្វើសកម្មភាព បម្រើជូនអតីតយុទ្ធជនដូចជា ការដោះស្រាយការលំបាក ការរៀបចំភូមិសន្តិភាពអតីតយុទ្ធជន ការបើក ប្រាក់បេឡាមរណសង្រ្គោះ ការសាងសង់ផ្ទះ និងការចុះសាកសួរសុខទុក្ខអតីតយុទ្ធជនជាដើម។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្តតែងតាំងលោក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធានកិត្តិយស ក៏បានប្តេជ្ញាជម្រុញផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ប្រធានសមាគម និងសម្តេចធិបតី អនុប្រធានទី១ រួមនឹងថ្លែងអំណរគុណចំពោះមន្រ្តីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានប្រឹងប្រែងបម្រើបងប្អូនអតីតយុទ្ធជនរបស់យើង។

ក្នុងឱកាសនោះ កិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំរៀបចំដីធ្លី សាងសង់ផ្ទះជូនអតីតយុទ្ធជន និងការឈូសឆាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមខេត្ត និងការបើកប្រាក់បេឡាមរណសង្រ្គោះជូនដល់គ្រួសារអតីតយុទ្ធជន។

ជាមួយគ្នានេះ កិត្តិសង្គហបណ្ឌិតបានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗជូនសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ស្រុក និងសាខាឃុំ ដោយត្រូវបន្តពិនិត្យឱ្យបានហ្មត់ចត់ចំពោះបងប្អូនអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីសម្បទាសង្គមកិច្ច ផ្ទះ ដែលនឹងទទួលដី និងផ្ទះនៅលើដីសម្បទានសង្គមកិច្ច ត្រូវជម្រុញឱ្យពួកគាត់ទៅរស់នៅ និងបង្ករបង្កើនផល បន្តរៀបចំដីធ្លីសម្រាប់បង្ករបង្កើនផល រៀបចំប្លង់មេអភិវឌ្ឍន៍ភូមិ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ជម្រុញឱ្យមានសម្ព័ន្ធមេត្រីភាពចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច បន្តខិតខំដោះស្រាយការលំបាក និងខ្វះខាតចំពោះអតីតយុទ្ធជន និងលើកទឹកចិត្តផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន ដែលកំពុង ជួបការលំបាក ការលើកកម្ពស់ជីវភាព និងការពង្រឹងធ្លុងសាមគ្គីក្នុងជួរអតីតយុទ្ធជនរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង