**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា ចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ការចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រខាងលើនេះ លោកទាំងពីរ និងក្រុមការងារ បានប្រទះឃើញមានបទល្មើសនេសាទមួយចំនួនដែលត្រូវបានគេលួចដាក់នៅក្នុងរដូវបិទនេសាទស្ថិតនៅចំណុចកំពុងព្រះ ឃុំឆ្លុកទ្រូ ស្រុកបរិបូណ៌ ដោយឃើញមានការប្រើឧបករណ៍ទាំងសាច់អួនក្រឡាញឹក និងក្រឡារង្វើល ដោយឡែករបាំងលបមួយចំនួនក៏មានដាក់លើសប្រវែងដែលច្បាប់កំណត់នៅក្នុងរដូវបិទនេសាទនេះផងដែរ។

អភិបាលខេត្ត និងព្រះរាជអាជ្ញា បានសហការគ្នាចុះពិនិត្យអំពីសកម្មភាពបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខាងលើនេះដោយផ្ទាល់ គឺបន្ទាប់ពីលោកបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បើតាមអភិបាលខេត្តបានឱ្យដឹងថា ឯកឧត្ដមឲ្យចុះរុះរើ និងដុតបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ នៅនឹងកន្លែងតែម្ដង ដោយធ្វើយ៉ាងណាបង្ក្រាបឲ្យអស់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាកំហិតដោយមិនឲ្យនៅមានសេះសល់នោះឡើយ ហើយត្រូវថតរូបភាពអំពីសកម្មភាពការដុតបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ខាងលើនេះផ្ញើជូនលោកវិញផង។

ប្រជាពលរដ្ឋដែលបានធ្វើការនេសាទជាលក្ខណៈគ្រួសារនៅតំបន់នោះ បានសាទរយ៉ាងក្រៃលែងចំពោះដំណើរចុះពិនិត្យអំពីសកម្មភាពបទល្មើសនេសាទរបស់ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថែមទាំងបានបញ្ជាយ៉ាងដាច់ណាត់ដល់មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះធ្វើការបង្ក្រាប និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង រួចត្រូថតរូបភាពបង្ហាញភស្តុតាងជូនដល់ លោកវិញ។

ឯកឧត្ដមក៏បានណែនាំដល់ប្រជានេសាទទាំងអស់ ដោយសូមមេត្តាកុំធ្វើការនេសាទដោយប្រើឧបករណ៍នេសាទល្មើសដែលច្បាប់បានហាម ឃាត់នៅក្នុងរដូវបិទនេសាទនេះ៕

អត្ថបទដែលជាប់ទាក់ទង