**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»

៧ខែ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ២.១ពាន់លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល ឬ ប្រមាណជា ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

យោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គង់ វិបុល បានបង្ហាញឱ្យដឹងថា ចំណូលដែលប្រមូលបានមានចំនួន ៩៦០,៧៩ ប៊ីលានរៀល ឬប្រមាណជា ២៣៧,២៣ លានដុល្លារ ដែលស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារបានបន្តដាក់ចេញនូវវិធានការសំខាន់ៗ ដូចជា ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងការអនុវត្តវិធានការសំខាន់ៗពាក់ព័ន្ធនឹង ១.អាករ ពិសេសលើវិស័យភេសជ្ជៈ និង ២.អត្រាអាករពិសេសសម្រាប់ផលិតផលថ្នាំជក់ផលិត និងចែកចាយក្នុងស្រុក។ បន្តសហការបញ្ចប់ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល (RMS) បន្ថែមទៀត ដែលកន្លងមកអគ្គនាយកដ្ឋានពន្ធដារបានរៀបចំនិងផ្តល់ធាតុចូលរួចមកហើយ និងបន្ដធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងកម្មវិធីប្រកបដោយស្មារតីបុរេសកម្មតាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញបង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ច ពន្ធដារ ប៉ុន្តែពិបាកក្នុងការគេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន តាមធាតុចូលដែលទទួលបានពី អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងងាយស្រួលក្នុងការអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង