ឯកឧត្តម ប៉ាវ ហមផាន ដឹកនាំប្រជុំអំពីលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រជុំអំពីលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕