**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រី ឌិត ទីណា​ និងរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួ​មពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ១៧០ គ្រឿងជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ និង ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ១៧០ គ្រឿង ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សម្រាប់ការគាំទ្រនានា ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល និងសម្ភារៈ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមា​​ញ់ និងនេសាទ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការចុះ​អនុស្សរណៈនៃការយោគយល់ (MOU) រវាងក្រសួងទាំងពីរកន្លង គឺជាសក្ខីភាពស្តែងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវការគាំទ្រក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តបព្ចាកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សន្តិសុខប្រព័ន្ធអុីនធឺណិត (Cyber Security System) គឺពិតជាសំខាន់ ដែលត្រូវការការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញការងារឌីជីថលនេះឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការចំណាយមិនចាំបាច់ ជាពិសេសអាចបង្កើនប្រសិទ្ធភាពការងារដល់មន្រ្តីឃុំ សង្កាត់របស់យើង ដែលនៅតាមមូលដ្ឋានខេត្តគោលដៅ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបន្តការសហការគាំទ្រទាំងបច្ចេកទេស​ និងការផ្តល់ជូនកុំព្យូទ័រចំនួន ១៧០ គ្រឿងដើម្បីគាំទ្រដល់ការងាររបស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមា​​ញ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រើប្រាស់កុំព្យូទ័រដែលទទួលបាននាពេលនេះ ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង