**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី

ប្រធានាធិបតីអាមេរិក ចូ បៃដិន បង្ហាញពីការគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ នៅវ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ហាក់បង្ហាញពីការគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានលើកឡើងពីគំនិតនេះដែរ ខណៈទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដែលអះអាងពីជ័យជម្នះរៀងៗខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ទាត់ចោលគំនិតរៀបចំការបោះឆ្នោតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក បៃដិន ធ្វើឡើង ក្រោយលោក Lula បាននិយាយថាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro អាចអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសាជាថ្មី ដែលមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីជាដំណោះស្រាយមួយសម្រាប់វិបត្តិសព្វថ្ងៃ។
សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ការអះអាងជ័យជម្នះរបស់លោក Maduro នោះទេ។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរូបលោកគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតថ្មីក្នុងប្រទេសវ៉េណេស៊ុយអេឡាដែរឬទេ? លោក បៃដិន បានឆ្លើយថា «ខ្ញុំគាំទ្រ»។

ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយ សេតវិមានតាមរយៈអ្នកនាំពាក្យម្នាក់ ហាក់ចង់កែតម្រូវឡើងវិញនូវការអត្ថាធិប្បាយរបស់លោក បៃដិន ដោយលើកឡើងថា «អ្វីដែលលោក បៃដិនបាននិយាយ គឺចង់សំដៅលើភាពមិនស្អាតស្អំរបស់លោក Maduro»។ អ្នកនំាពាក្យរូបនេះថែមទាំងបានបន្ថែមទៀតផងថា លទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ថាបេក្ខជនប្រធានាធិបតីមកពីបក្សប្រឆាំង លោក Edmundo Gonzalez ជាអ្នកទទួលបានជ័យជម្នះ។

គួរបញ្ជាក់ថា ទាំងគណបក្សកាន់អំណាចរបស់លោក Maduro និងមេដឹកនាំគណបក្សប្រឆាំង លោកស្រី Maria Corina Machado សុទ្ធតែបានច្រានចោលគំនិត ឬការអំពាវនាវឱ្យមានការរៀបចំ ការបោះឆ្នោតឡើងវិញ។ លោក Maduro បានរិះគន់សហរដ្ឋអាមេរិកថាកំពុងជ្រៀតជ្រែកកិច្ចផ្ទៃក្នុង ដោយចង់តាំងខ្លួនជាអាជ្ញាធររៀបចំការបោះឆ្នោតរបស់វ៉េណេស៊ុយអេឡា។ ចំណែក លោកស្រី Machado បានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតបានកើតឡើងរួចទៅហើយ រីឯលោក Maduro ត្រូវតែដឹងឱ្យច្បាស់ថាតម្លៃដែលលោកនឹងត្រូវលះបង់ នឹងកើនឡើងជាលំដាប់ សម្រាប់ ការបន្តក្រាញអំណាចពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង