ព្រះមហាក្សត្រកម្ពុជា យាងត្រលប់មកដល់ប្រទេសវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចនៅចិន
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយបន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសចិន។
ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានងាយទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕