**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលពីការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះ បណ្ដាលស្ដីពី«ការកសាងសមត្ថ ភាពវិស្វករ នៅ បណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាពនៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា (BEC) ដែលជាស្ថាបនិកយុទ្ធសាស្រ្តចតុកោណដែលបានកែប្រែមុខមាត់កម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម។ នៅក្នុងបេសសកម្មដ៏សំខាន់នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បាននិងកំពុងបន្តជំរុញ សេដ្ឋកិច្ចកម្ពុជា ឱ្យក្លាយ ជា ប្រទេសមានប្រាប់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងបេសកកម្មនេះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល និតិកាលទី៧នេះ ហើយត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ជាពិសេសរាជរដ្ឋាភិបាល កំពុងផ្ដោតទៅលើការអភិវឌ្ឍគុណភាពធនធានមនុស្ស ក៏ដូចជាគុណភាព សមត្ថភាពវិស្វករដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍស្ថេរភាពសេដ្ឋកិច្ចសង្គម។

ឯកឧត្តមមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅ វិញទៅ មករបស់អាស៊ាន (MRAs) ស្តីពីសេវាកម្មវិស្វកម្មដែលចុះហត្ថលេខាដោយឯកឧត្តម ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ រដ្ឋមន្ត្រី ពាណិជ្ជក ម្មអាស៊ានកាលពីឆ្នាំ ២០០៥ និងជាគំនិតផ្តួចផ្តើមស្របគ្នារបស់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិស្វករ ដើម្បីឱ្យវឌ្ឍនភាពបច្ចេកវិទ្យារីកចំរើនបានឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កម្មវិធីបណ្តុះបណ្តាលទាំងនេះ សម្របតាមតម្រូវការវិវត្តន៍នៃឧស្សាហកម្មផ្សេងៗ ដោយធានា ដល់ តម្រូវការចាំ បាច់ ជំនាញ វិស្វកររបស់យើងក្នុងការប្រកួតប្រជែងសម្រាប់យុគសម័យនៃឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធ។ តាមរយៈ ការជំរុញ ការ សិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់នេះ ក្រសួងមានការប្តេជ្ញាចិត្តក្នុងការកសាងវិស្វករដែលមានភាពធន់ និងជំនាញ ជាន់ខ្ពស់ ដែលអាច សម្រ បខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍តាមរយៈការពង្រីកកម្លាំងការងារវិស្វកម្មចល័តក្នុងតំបន់។

នៅក្នុងកម្មវិធីនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិស្វកម្មគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យគណៈវិស្វករកម្ពុជា បន្តប្រមូលធនធានបន្ថែមទៀត ដើម្បីបង្កើតឱកាស ផ្សេងៗទាក់ ទងនឹង កម្មវិធី បណ្ដុះ បណ្ដាលសមត្ថភាពវិស្វករ លើកកម្ពស់វិជ្ជាជីវៈ និងរីកចម្រើនៃឧត្តមភាព៕

អត្ថបទដែលជាប់ទាក់ទង