**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

មិនទាន់មានអះអាងណាមួយ អាចបញ្ជាក់ច្បាស់លាស់ថា អ្នកគេងច្រើនសុទ្ធតែបរាជ័យនោះទេ

បរទេស៖ លោក ដូណាល់ ត្រាំ (Donald Trump) បានឱ្យតម្លៃភាពជោគជ័យរបស់ខ្លួន ដែលដេក៣ទៅ៤ម៉ោងក្នុងមួយយប់។ លោក ត្រាំ បាននិយាយដោយមោទនភាពអំពីការគេងតិចដែលអាចជួយគាត់ឱ្យនាំមុខគូប្រជែងរបស់គាត់បាន ដោយធ្លាប់បានចោទជាសំណួរថា «តើមនុស្សដែលដេកពី១២រហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ អាចប្រកួតប្រជែងជាមួយមនុស្សដែលដេកតែ៣ឬ៤ម៉ោងយ៉ាងដូចម្តេចទៅ»?

រហូតមកទល់ពេលនេះ គ្មានការអះអាងណាមួយអាចបញ្ជាក់ច្បាស់លាស់ថា អ្នកគេងច្រើនសុទ្ធតែបរាជ័យនោះដែរ។ ជាក់ស្ដែង យើងអាចពិនិត្យទម្លាប់គេងរបស់មហាសេដ្ឋី៣រូប៖ លោក ម៉ាក ហ្សាក់កាប៊ើក (Mark Zuckerberg), លោក ប៊ីល ហ្គេត (Bill Gates) និងលោក អេឡិន ម៉ាស់ (Elon Musk)។

លោក ម៉ាក ហ្សាក់កាប៊ើក ជាមហាសេដ្ឋីហ្វេសប៊ុក បានឱ្យតម្លៃសំខាន់ទៅលើការគេងឱ្យគ្រប់គ្រាន់ ដែលវាមិនមានឥទ្ធិពលលើភាពជោគជ័យ ឬបរាជ័យរបស់គាត់ឡើយ។ ដូចគ្នាដែរ លោក ប៊ីល ហ្គេត បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគេង៧ម៉ោងសម្រាប់ឱ្យការគិតរបស់គាត់កាន់តែប្រសើរ។ គាត់ច្រណែនអ្នកគេងតិចដែលធ្វើឱ្យគេមានពេលវេលាច្រើនជាង ដើម្បីធ្វើការងារ និងជំនួញ។ ប៉ុន្ដែលោកក៏លើកជាសំណួរថា តើអ្នកអាចធ្វើជាម្ចាស់ក្រុមហ៊ុនដែលមានទឹកប្រាក់រាប់រយលានដុល្លារបានយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនអាចផ្តោតអារម្មណ៍ដោយសារតែការគេងមិនបានគ្រប់គ្រាន់នោះ?

រីឯលោក អេឡិន ម៉ាស់ (Elon Musk) បានផ្ដល់បទសម្ភាសទៅកាន់កាសែត The New York Times ថា គាត់ធ្លាប់ធ្វើការរហូតដល់១២០ម៉ោងក្នុងមួយសប្តាហ៍ តែក្រោយមកកាត់បន្ថយមកត្រឹមចន្លោះពី៨០ទៅ៩០ម៉ោងក្នុងមួយសប្តាហ៍វិញ។ លោក Musk គេងជាមធ្យម៦ម៉ោងក្នុងមួយយប់ ហើយបើតិចជាងនេះ មិនបានធ្វើឱ្យគាត់បង្កើតអ្វីថ្មី ឬប្រសើរជាងនេះឡើយ។ លោក Musk ជាមហាសេដ្ឋីផ្នែកឧស្សាហកម្មលម្ហអាកាស វិស្វកម្ម និងយានយន្ត រួមទាំងឡាន Tesla ផង។ យោងតាមទស្សនាវដ្តី Forbes ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក Musk ក្លាយជាអ្នកមានជាងគេបំផុតក្នុងពិភពលោក។ យ៉ាងណាក៏ដោយ លោកអ្នកគួរតែដឹងនិងកំណត់ខ្លួនឯងឱ្យបានច្បាស់រវាងភាពជោគជ័យនិងការគេង។

គួរចងចាំថា ការគេងវាដើរទន្ទឹមគ្នាជាមួយអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណ ដើម្បីសុខភាពរបស់លោកអ្នក។ មនុស្សភាគច្រើនត្រូវការគេងប្រហែលពី៧ទៅ៨ម៉ោង ដើម្បីអនុវត្តឱ្យអស់ពីសមត្ថភាព ដូច្នេះការគេងគ្រប់គ្រាន់ក៏ជាគន្លឹះមួយនៃភាពជោគជ័យដែរ៕

អត្ថបទដែលជាប់ទាក់ទង