**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ

ចិន នឹងគាំទ្រដល់ការផ្លាស់ប្ដូរ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

ក្រុងឈៀងម៉ៃ៖ ចិន នឹងគាំទ្រដល់ការផ្លាស់ប្ដូរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងគាំទ្រផែនការថ្នាក់តំបន់ដើម្បីស្វែងរកផ្លូវចេញពីវិបត្តិដែលកំពុងបន្តកើតឡើងក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃសុក្រទី១៦ខែសីហា ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសថៃ។

ការអត្ថាធិប្បាយរបស់លោក វ៉ាង នៅក្នុងសន្និសីទសារព័ត៌មានមួយបានកើតឡើង បន្ទាប់ពីលោកបានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។ ប្រមុខការទូតចចកចម្បាំងចិនរូបនេះ បានអះអាងនៅក្នុងសុន្ទរកថាមួយថា «ចិនបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ»។

ថ្លែងនៅនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅប្រទេសថៃលោក វ៉ាង បានបញ្ជាក់ថា ចិនក៏គាំទ្រផែនការសន្តិភាពដែលបានព្រមព្រៀងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងខ្លឹមសារការឯកភាពប្រាំចំណុចផងដែរ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធាកាលពីថ្ងៃព្រហស្បតិ៍ទី១៥សីហា បានរាយការណ៍ថា ចិនបានសន្យាថានឹងគាំទ្រផ្នែកបច្ចេកទេស និងជំនួយសម្រាប់ធ្វើជំរឿន សម្រាប់ការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។

គួរជម្រាបថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតរអិលធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ នៅពេលដែលរបបយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារ និងបានទាញប្រទេសនេះចូលទៅក្នុងវិបត្តិដ៏រ៉ាំរ៉ៃ៕

អត្ថបទដែលជាប់ទាក់ទង