គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ប្តេជ្ញាគោរព និងការពារឥតងាករេចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
កិច្ចប្រជុំមានការចូលរួមពីសំណាក់មេបញ្ជាការកងកម្លាំងគ្រប់ប្រភេទនៅក្នុងខេត្ត មន្ទីរជំនាញជុំវិញខេត្ត ប្រធានច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ និងអាជ្ញាធមូលដ្ឋានគ្រប់ក្រុង-ស្រុក-សង្កាត់-ឃុំ ដើម្បីផ្សព្វផ្សាយវិធានការទប់ស្កាត់ឱ្យខានតែបានចំពោះចលនាញុះញង់បង្កឱ្យមានចលាចលនៅក្នុងប្រទេស។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម មាន ចាន់យ៉ាដា បានប្តេជ្ញាគោរព និងការពារឥតងាករេចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។រួមគ្នាថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ និងអនាគតកូនខ្មែរជំនាន់ក្រោយៗ៕