**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា

សម្ដេចក្រឡាហោម អំពាវនាវកុំឱ្យបងប្អូនចាញ់ល្បិចកលពុតត្បុតរបស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងការប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគបក្សប្រជាជនកម្ពុជា បានថ្លែងអំពាវនាវកុំឱ្យបងប្អូនចាញ់ល្បិចកលពុតត្បុតរបស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងការប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី១៧ សីហានេះ សម្ដេច ស ខេង បានលើកឡើងថា «ថ្មីៗនេះស្របពេលដែលមជ្ឈដ្ឋានប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ មានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេសចោទប្រកាន់ពាក់ព័ន្ធបញ្ហានឹងបូរណភាពទឹកដី របស់កម្ពុជានៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏មានក្រុមជនអគតិមួយចំនួនទៀត ឆ្លៀត ឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ» តាមរយៈការធ្វើសកម្មភាពកាត់យកខ្លឹមសារសម្លេង និងវីដេអូ ដែល ខ្ញុំព្រះករុណាខ្ញុំ បានថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈនានា នាពេលកន្លងមកនៅក្នុងនីតិកាលមុនៗ នៃរដ្ឋសភា មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើ ជំហររបស់ខ្ញុំព្រះករុណាខ្ញុំ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន» ។

សម្ដេចបន្តថា វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និង ក្រៅប្រទេសធ្លាប់បានប្រើប្រាស់ច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូច បានគូសបញ្ជាក់ខាងលើ ។ យើងតែងកត់សម្គាល់ឃើញថា ក្នុងដំណើរវិវត្តនៃនយោបាយកម្ពុជាពីមួយ ដំណាក់កាលទៅមួយដំណាក់កាល មជ្ឈដ្ឋានប្រឆាំងទាំងនោះតែងឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយព្យាយាមប្រឌិតព្រឹត្តិការណ៍នានា ដើម្បីទាញការចាប់អារម្មណ៍ និងធ្វើប្រជាភិថុតលើបញ្ហាផ្សេងៗ ដូចជា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង, បញ្ហាសិទ្ធិមនុស្ស, បញ្ហាសិទ្ធិការងារ, សហជីព, និងអង្គការ សង្គមស៊ីវិល ជាដើម ក្នុងគោលដៅបង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។

ទោះបីប្រឈមមុខនឹងព្រឹត្តិការណ៍ទាំងនេះយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្ត ប្រកាន់ខ្ជាប់ភាពចាស់ទុំខាងនយោបាយ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់ខ្លួន ដោយបាន ជម្នះឧបសគ្គរាប់មិនអស់នៅក្នុងសមរភូមិនយោបាយ និងបន្តរក្សាបានយ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាព ផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន ហើយសម្ដេចផ្ទាល់ បានចូលរួម ជាមួយឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំមកហើយ បម្រើក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ។

ចំពោះការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការ កសាងព្រែកជីកហ្វូណនតេជោ សម្ដេចក៏បានចូលរួម ចំណែកក្នុងដំណើរការអនុវត្ត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំកិច្ចការទាំងនេះ ជាមួយ ថ្នាក់ដឹកនាំកំពូល និងឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយសម្ដេចក៏នៅតែបន្តគាំទ្រចំពោះសមិទ្ធផល និងគម្រោងប្រវត្តិសាស្ត្រទាំងនេះជាបន្តទៀត ។ ដូចធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសាររួចមកហើយ ជំហររបស់សម្ដេចចំពោះគណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ ។ សម្ដេចនៅតែបន្តចូលរួម និងគាំទ្រឥតងាករេរ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញក្នុងបុព្វហេតុ ជាតិ និងប្រជាជនកម្ពុជា ។

ក្នុងស្មារតីនេះ សម្ដេចក្រឡាហោម បានអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជន កម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតា របស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លង ទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយ លាបពណ៌ ញុះញង់ និងបំបែកបំបាក់ ។
សម្ដេច ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមានជំនឿទុកចិត្ត និង គាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុង ការដោះស្រាយបញ្ហាជាតិ និងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយសម្ដេច ក៏គាំទ្រការប្រើវិធានការច្បាប់ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្ក អសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប ៕

អត្ថបទដែលជាប់ទាក់ទង